បើ​សង្រ្គាម​​ពាណិជ្ជកម្ម​នៅ​តែ​ក្តៅ SAMSUNG និង LG អាចបិទ​រោងចក្រ​ផលិត​ទូរទស្សន៍​នៅ​ប្រទេស​ចិន

Credit: Sabay
ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង Samsung Electronics និង LG Electronics នឹង​បិទ​រោងចក្រ​ផលិត​ទូរទស្សន៍ LCD ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ចិន ក្រោយ​លេចឮ​ថា​ប្រទេស​មហាអំណាច​​យក្ស​អាស៊ី​នេះ កំពុង​ផ្ទុះ​សង្រ្គាម​ពាណិជ្ជកម្ម (Trade War) ​ជាមួយ​សហរដ្ឋអាមេរិក។​


ទាំង Samsung និង LG ផលិត​ទូរទស្សន៍ LCD ទំហំ ៤០-៥០ អ៊ីញ នាំ​ចេញ​ទៅ​ទីផ្សារ​អាមេរិក។ រដ្ឋាភិបាល​អាមេរិក​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី ៣ មិនា ជុំវិញ​ការ​ដំឡើង​ថ្លៃ​ពន្ធ​នាំ​ចូល​ប្រមាណ ២៥ ភាគរយ។

នយោបាយ​របស់​ប្រធានាធិបតី​លោក Donald Trump បាន​សម្រេច​ដំឡើង​ថ្លៃ​ពន្ធ​ទាក់ទង​របស់របរ​នាំ​ចូល​ពី​ប្រទេស​ចិន ដែល​សូម្បី​តែ​ការ​ឆ្លើយតប​ពី SAMSUNG ក៏​សង្កត់​ធ្ងន់​ថា​ ការ​ប្រែប្រួល​នេះ​ខ្លួន​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។


ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ ក្រុមហ៊ុន​ផលិត​ទូរទស្សន៍​ភាគច្រើន អាច​នឹង​បង្វែរ​ការ​ផលិត​ចូល​ក្នុង​ទីផ្សារ​ប្រទេស​ដទៃ​វិញ ដូច​ជា​ម៉ិកស៉ិកជា​ដើម។

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម