Posts

Showing posts from May, 2018

សូមអបអរសាទរ! ប្រាសាទអង្គរវត្តកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រ ដ៏អស្ចារ្យបំផុតលើពិភពលោក\ក្នុងឆ្នាំ២០១៨នេះ

Image
(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រកាសថា ក្រោយការចូលរួមបោះឆ្នោតពីភ្ញៀវទេសចរ រាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារសំខាន់ ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុត និងចំណាត់ថ្នាក់លេខ១៣ជាគោលដៅ ទេសចរណ៍របស់ពិភពលោកសម្រាប់ឆ្នាំ២០១៨នេះ។ នេះគឺជាឆ្នាំទី៥ហើយ ដែលអង្គរត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ១ជាប់ៗគ្នាតាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា គឺ កាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា នោះគឺគេហទំព័រ ArchaeoMadness។ បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិមួយ ដែលជាគេហទំព័រផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗលើពិភពលោក នោះគឺគេហទំព័រ TripAdvisor។ នៅឆ្នាំ២០១៦ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវែបសាយ ទស្សនាវដ្

អ្នកភូមិទួលសំបូរ ខណ្ឌដង្កោរាប់រយនាក់ បានប្រកាសពីការត្រៀមទៅបោះឆ្នោតនៅថ្ងៃខាងមុខ ដើម្បីចូលរួមរក្សាសន្ដិភាព និងបន្ដការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

Image
Credit: freshnews (ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រកាសថា ពួកគេនឹងទៅចូលរួមបោះឆ្នោតជ្រើស តាំងតំណាងរាស្ដ្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីចូលរួមថែ​រក្សាសន្ដិភាព និងមានឱកាសបន្ដការអភិវឌ្ឍន៍ជារៀងរហូត។ ក្រៅពីប្រកាសថានឹងទៅចូលរួមបោះឆ្នោតហើយនោះ ប្រជាពលរដ្ឋជាច្រើនគ្រួសារខាងលើ ក៏បានគូសបញ្ជាក់ថា ពួកគាត់មាន​ភាពជឿជាក់លើការដឹកនាំប្រទេស របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធាន​គណបក្សប្រជាជន​កម្ពុជា ហើយការបោះឆ្នោតខាងមុខនេះ ពួកគាត់នឹងបន្ដបោះឆ្នោតជូនសម្ដេចតេជោ។ ការប្រកាសយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាស លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន ​និងជាអភិបាល​ខណ្ឌដង្កោ បានចុះសំណេះសំណាលសួរសុខទុក្ខ និងស្វែងយល់សំណើ សំណូមពរ និងតម្រូវការនានារបស់បងប្អូនប្រជាពលរដ្ឋ នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង។ ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេស ជូនប្រជាពលរដ្ឋឲ្យបានយល់ជ្រាបកាន់តែច្បាស់ផងដែរ៕

អតីតអ្នកគាំទ្រដ៏ងុបងុលរបស់អតីតគណបក្សសង្រ្គោះជាតិ ភ្ញាក់ខ្លួនដូចខ្មោច៧ថ្ងៃ

Image
(ភ្នំពេញ)៖ នៅសល់រយៈពេលតែជាងមួយខែទៀតប៉ុណ្ណោះ យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនីមួយៗ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នឹងចាប់ផ្តើមហើយ។ និយាយដល់យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ គេក៏នឹងឃើញដល់ការឃោសនារកសំឡេងរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ កាលពីឆ្នាំ២០១៣ផងដែរ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៥ ឆ្នាំ២០១៣ ត្រូវបានគេចាត់ទុកជាការបោះឆ្នោតមួយ ដែលមានសកម្មភាពនយោបាយប្រកួតប្រជែងមួយយ៉ាងផុលផុសជាទីបំផុត។ ក្នុងនោះគណបក្សនយោបាយធំៗចំនួនពីរ គឺគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច និងអតីតគណបក្សសង្គ្រោះជាតិ ដែលជាបក្សក្រៅរដ្ឋាភិបាលបានធ្វើសកម្មភាពខ្លាំងក្លា ទាំងសកម្មភាពនយោបាយ និងការឃោសនារកសំឡេងឆ្នោត។ ក្រៅពីគណបក្សប្រជាជនកម្ពុជា នៅក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត អតីតគណបក្សសង្គ្រោះជាតិ ក៏គេសង្កេតឃើញថា មានយុវជន យុវតីជាច្រើនបានចូលរួមធ្វើសកម្មភាព ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ។ ក្រុមយុវវ័យហាក់មានសមានចិត្តច្រើនជាមួយអតីតបក្សក្រៅរដ្ឋាភិបាលមួយនេះ ហើយក្នុងនោះអ្នកគាំទ្រមិនត្រឹមតែស្ម័គ្រចិត្តផ្តល់លុយគាំទ្រសកម្មភាពបក្សប៉ុណ្ណោះទេ ថែមទាំងសុខចិត្ត

GMAC៖ ការប្រើប្រាស់ថាមពលព្រះអាទិត្យ ជាជំហានសំខាន់មួយ ដែលឧស្សាហកម្មក្នុងស្រុក ត្រូវធ្វើឡើង ដើម្បីការពារ និងបង្កើនចំណែកទីផ្សាររបស់ខ្លួន

Image
(ភ្នំពេញ)៖ លោក ខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានលើកឡើងថា ការប្រើប្រាស់ថាមពលព្រះអាទិត្យ គឺជាជំហាន​មួយ​ក្នុងចំណោមជំហានសំខាន់ៗ ដែលឧស្សាហកម្មក្នុងស្រុកត្រូវធ្វើឡើង ដើម្បីការពារ និងបង្កើនចំណែកទីផ្សាររបស់ខ្លួន សម្រាប់រយៈពេលវែង ក្នុងវិស័យ​ប្រកួតប្រជែង។ ការលើកឡើងបែបនេះ របស់លោកអគ្គលេខាធិការនេះ ធ្វើឡើងនាឱកាសដែលសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ប្រកាសដាក់ឲ្យប្រើប្រាស់​ប្រព័ន្ធថាមពលព្រះអាទិត្យ PV នៅលើដំបូលអគារការិយាល័យរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។ លោក ខេន លូ បានថ្លែងឲ្យដឹងថា ចីរភាពកំពុងក្លាយទៅជាការរំពឹងទុកសំខាន់មួយ ពីតួអង្គក្នុងវិស័យកាត់ដេរសម្លៀកបំពាក់សកល ដើម្បីជ្រើសរើស​ដៃគូ ហើយថាមពលកកើតឡើងវិញជាផ្នែកសំខាន់។ ការប្រើប្រាស់ថាមពលព្រះអាទិត្យ គឺជាជំហាន​មួយ​ក្នុងចំណោមជំហានសំខាន់ៗ ដែលឧស្សាហកម្មក្នុងស្រុក ត្រូវធ្វើឡើងដើម្បីការពារ និងបង្កើនចំណែកទីផ្សាររបស់ខ្លួន សម្រាប់រយៈពេលវែងនៅក្នុងវិស័យ​ប្រកួតប្រជែង។ លោកបានបន្ដទៀតថា ចក្ខុវិស័យ និងការផ្ដោតរបស់សមាគម គឺជាការលើកម្ពស់បរិយាកាសអាជីវកម្ម ដែលអំណោយផលសម្រាប់ភាព​រីកចម្រើន នៃការអភិវឌ្ឍឧស្សាហកម្មកាត់ដេរសម្លៀកបំពាក

ទស្សនាវីដេអូ៖ លោកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យហ៊ុនសែនស្គន់ បង្ហាញឆន្ទះ និងអំពាវនាវ ដល់ប្រជាពលរដ្ឋ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

Image
Credit: freshnews (កំពង់ចាម)៖  លោកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ស្គន់ បានបង្ហាញឆន្ទះ ពីការត្រៀមខ្លួនរួចជាស្រេច ទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ អាណត្ដិទី៦ ដែលប្រព្រឹត្ដិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ។ ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News លោកគ្រូ និងសិក្សានុសិស្ស ក៏បានអំពាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំ ដែលមានសមត្ថភាព កសាងប្រទេសជាតិ នាំមកនូវសុខសន្ដិភាព មានការអភិវឌ្ឍ និងទាក់ទាញអ្នកវិនិយោគទុនពីក្រៅប្រទេសឲ្យកាន់ច្រើន ដើម្បីបង្កើនឱកាសការងារជូនប្រជាជន ឲ្យមានជីវភាពប្រសើរឡើងថែមទៀត ។ សូមទស្សនាវីដេអូ លោកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យ ហ៊ុន សែន ស្គន់ បង្ហាញពីលក្ខណៈសម្បត្តិរបស់មេដឹកនាំ ដែលពួកគាត់ចង់បាន និងបោះឆ្នោតឲ្យនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៖

​សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ការរៀបចំអាសនៈក្រមត្រូវធ្វើទៅតាមឋានានុក្រមនៃឋានៈ និងតួនាទី មិនមែនតាមគោរមងារនោះទេ

Image
Credit: freshnews (ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំអាសនៈក្រមទាំងមន្ដ្រីសង្ឃ និងមន្ដ្រីរាជរដ្ឋាភិបាល គឺត្រូវគោរពតាមឋានៈ និងតួនាទី មិនមែនរៀបចំឡើងគោរមងារនោះទេ។ ថ្លែងក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះកិត្តិយស ៣ព្រះអង្គ នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងបន្ទាប់ពី សម្ដេចមើលឃើញថា ការរៀបចំអាសនៈក្រមនេះ នៅមានការខុសឆ្គងនៅឡើយ ពិសេសខាងផ្នែកពុទ្ធចក្រតែម្ដង។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ព្រះមេគុណឲ្យនិយាយឲ្យចំ គឺជាចៅហ្វាយខេត្តសង្ឃ ក៏ប៉ុន្ដែយើងយកចៅហ្វាយខេត្តសង្ឃ យកទៅដាក់ខាងក្រោមប្រធានស្រុកសង្ឃ ឬក៏មេឃុំសង្ឃទៅវិញ ដោយសារយើងយកងារសម្ដេចទៅដាក់ពីមុខ ដែលមាននៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាលតែម្ដង ដែលជាចំណុចឆ្គង [...] ដូច្នេះឥលូវនេះការរៀបចំទាំងអស់ ត្រូវរៀបចំទៅតាមឋានានុក្រម នៃឋានៈ មិនមែនរៀបចំការគោរមងារទេ»។ បើតាមសម្ដេចតេជោនាយករដ្ឋមន្ដ្រី ការលើកឡើងបែបនេះ មិនមែនឲ្យគោរពទៅការផ្ដល់គោរមងារនោះទេ​ ក៏ប៉ុន្ដែប្រសិនបើតាមបណ្ដាខេត្តខ្លះ ចង់និមន្ដសម្ដេច

ផុតដំណាក់កាលចុះឈ្មោះ​ គ.ជ.ប បន្តចាប់លេខរៀង​ គណបក្សនៅសប្ដាហ៍ក្រោយ ក្រោមព្រះអធិបតី​ សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ

Image
Credit: freshnews (ភ្នំពេញ)៖ បន្ទាប់ពីទទួលស្គាល់គណបក្សនយោបាយទាំង២០ ដែលបានចុះបញ្ជីគណបក្ស និងបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររួចហើយនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាចនឹងរៀបចំពិធីចាប់លេខរៀងគណបក្សទាំង២០ នៅអំឡុងសប្ដាហ៍ក្រោយ ក្រោមព្រះអធិបតីភាពសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ។ នេះបើតាមលោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប។ លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះថា បន្ទាប់ពីការទទួលស្គាល់គណបក្សនយោបាយទាំង២០ហើយ នីតិវិធីបន្ត គ.ជ.ប នឹងរៀបចំចាប់លេខរៀងគណបក្សនីមួយៗ ដោយមានការនិមន្តសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ គឺសម្ដេចព្រះសង្ឃរាជ ទេព វង្ស សម្ដេចសង្ឃគណៈមហានិកាយ និងសម្ដេចព្រះសង្ឃរាជ ប៊ូ គ្រី សម្ដេចព្រះសង្ឃគណៈធម្មយុត្តនិកាយ។ លោកបញ្ជាក់យ៉ាងដូច្នេះថា «យើងធ្វើតែមួយព្រឹកទេ ប៉ុន្តែឥលូវមិនទាន់កំណត់ច្បាស់លាស់ថាថ្ងៃណា ព្រោះយើងមិនទាន់ទាក់ទងទៅសម្ដេចព្រះសង្ឃរាជ តើព្រះអង្គមានពេលឬនៅ កំពុងតែឆែកមើលពេលវេលា ប៉ុន្តែខ្ញុំគិតថាប្រហែលជានឹងធ្វើនៅអាទិត្យក្រោយ»។ ជាមួយគ្នានេះ ការចាប់លេខរៀងគណបក្សនយោបាយ ក៏មិនទាន់ដឹងថានឹងធ្វើនៅទីណាដែរ។ លោក ហង្ស ពុទ្ធា បាន

ដឹងឬនៅ? អាណត្តិទី៦នេះ បណ្តារាជធានី/ខេត្តនីមួយៗរបស់កម្ពុជា មានអាសនៈប៉ុន្មាន?

Image
(ភ្នំពេញ)៖ អាសនៈ សម្រាប់ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦នេះ មានចំនួនរហូតដល់១២៥ ដែលកើនឡើងប្រមាណ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោតនេះ កាលពីអាណត្តិទី៥ នាខែកក្កដា ឆ្នាំ២០១៣។ នៅប្រមាណជាង ២ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នឹងឈានចូលមកដល់ហើយ ដែលជាឱកាសដល់ប្រជាពលរដ្ឋខ្មែរ បានជ្រើសរើសមេដឹកនាំ ដែលខ្លួនពេញចិត្ត។ ជាមួយគ្នានេះ គណបក្សទាំងអស់បានត្រៀមខ្លួន ប្រកួតប្រជែងគ្នាដើម្បីដណ្តើមអាសនៈរបស់រដ្ឋសភា តាមលិទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ តើអ្នកដឹងទេថា នៅក្នុងមណ្ឌលនីមួយៗ មានអាសនៈចំនួនប៉ុន្មាន? ដើម្បីបកស្រាយចម្ងល់ទាំងនេះ ថ្ងៃនេះ Fresh News សូមលើកយកចំនួនអាសនៈទូទាំង ២៥រាជធានី-ខេត្ត មកបង្ហាញជូនដល់មិត្តអ្នកអានដូចតទៅ៖ • មណ្ឌលរាជធានីភ្នំពេញ មាន១២អាសនៈ • មណ្ឌលខេត្តបន្ទាយមានជ័យ មាន ៦អាសនៈ • មណ្ឌលខេត្តបាត់ដំបង មាន ៨អាសនៈ • មណ្ឌលខេត្តកំពង់ចាម មាន ១០អាសនៈ • មណ្ឌលខេត្តកំពង់ឆ្នាំង មាន ៤អាសនៈ • មណ្ឌលខេត្តកំពង់ស្ពឺ មាន ៦អាសនៈ • មណ្ឌលខេត្តកំពង់ធំ មាន ៦អាសនៈ • មណ្ឌលខេត្តកំពត មាន ៦អាសនៈ • មណ្ឌលខេត្តកណ្តាល មាន ១១អាសនៈ • មណ្ឌលខេត្តកោះកុង មាន ១អាសនៈ • មណ្ឌលខេត្ត

អតីត​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី «ទទួលការសួរចម្លើយ​ជាលើក​ទីពីរ» ក្នុង​គណៈកម្មការ​ប្រឆាំង​អំពើ​រលួយ!

Image
(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋ​មន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ដែល​កំពុង​ប្រឈមមុខ​នឹងការស៊ើបអង្កេត​ លើសំណុំរឿងពុក​រលួយ បានត្រឡប់​មកកាន់ទីស្នាក់ការ​គណៈកម្មការ​ស៊ើបអង្កេត​ ប្រឆាំងអំពើពុក​រលួយ​ម៉ាឡេស៊ី (MACC) នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ដើម្បីទទួលការ​សួរចម្លើយ​ជាលើកទី ២។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។ លោក ណាជីប បានធ្វើដំណើរមកដល់ MACC នៅម៉ោង៩៖៤៥នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ដោយស្លៀកពាក់អាវធំខាងក្រៅពណ៌ ខ្មៅ និងលើកដៃបន្ដិចទាំងទឹកមុខញញឹមទៅកាន់អ្នកសារព័ត៌មាន មុនដើរចូលក្នុងអគារ MACC។ លោក ណាជីប បានបង្ហាញខ្លួន ចំពោះគណៈកម្មាមួយនេះម្ដងរួចមកហើយ កាលពីថ្ងៃអង្គារកន្លងទៅ ដើម្បីស្រាយបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿងនៃទំនាក់ទំនងរវាងលុយ ១០.៥៥លានដុលា្លរនៅក្នុងគណនីផ្ទាល់ខ្លួនរបស់លោក និងក្រុមហ៊ុន SRC International ដែលមានជាប់ទាក់ទិននឹងមូលនិធីរដ្ឋ 1MDB៕

​សម្ដេចតេជោ ហ៊ុន សែន​ ប្រាប់កុំឲ្យប្រកាន់​តារាចម្រៀង ប៊ុត សីហា ក្រោយរកឃើញមិនពាក់ព័ន្ធរឿងគ្រឿងញៀន

Image
Credit: freshnews (កំពង់ស្ពឺ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ ប្រកាសឲ្យអ្នករាល់គ្នា ​កុំឲ្យប្រកាន់ទោសពីតារាចម្រៀង ប៊ុត សីហា អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ព្រោះសាមីខ្លួនបានចេញមកបកស្រាយរួចរាល់អស់ហើយ ថាមិនបាន​ជាប់ពាក់ព័ន្ធករណីគ្រឿងញៀននោះទេ។ ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ​ត្រូវបានធ្វើឡើង ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករជិត​២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១៧ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកមិញនេះ។ និយាយដល់តារាចម្រៀងភាគីច្រើន មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ក្នុងនោះ ក៏មានតារាចម្រៀង ប៊ុត សីហា ដែលនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រលយប៉ុន្មានមាត់ថា «​ឥឡូវ ប៊ុត សីហា គ្នាកំពុងតែបកស្រាយថា គ្នាមានពាក់ព័ន្ធករណីគ្រឿងញៀន ប្រសិន​បើគ្នាប្រកាសថា គ្នាអត់មានគ្រឿងញៀន កុំប្រកែប្រកាន់អីគ្នា»។ ប៉ុន្មានម៉ោងក្រោយពីការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន, តារាចម្រៀង ប៊ុត សីហា តាមរយៈ Facebook ផ្លូវរបស់ខ្លួន ក៏បានបង្ហោះសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដោយរូបគេពិតជាមិននឹកស្មានដល់ទាល់តែសោះ។ តារាចម្រៀង ប៊ុត សីហា បានសរ