អ្នកភូមិទួលសំបូរ ខណ្ឌដង្កោរាប់រយនាក់ បានប្រកាសពីការត្រៀមទៅបោះឆ្នោតនៅថ្ងៃខាងមុខ ដើម្បីចូលរួមរក្សាសន្ដិភាព និងបន្ដការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

Credit: freshnews
(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រកាសថា ពួកគេនឹងទៅចូលរួមបោះឆ្នោតជ្រើស តាំងតំណាងរាស្ដ្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីចូលរួមថែ​រក្សាសន្ដិភាព និងមានឱកាសបន្ដការអភិវឌ្ឍន៍ជារៀងរហូត។

ក្រៅពីប្រកាសថានឹងទៅចូលរួមបោះឆ្នោតហើយនោះ ប្រជាពលរដ្ឋជាច្រើនគ្រួសារខាងលើ ក៏បានគូសបញ្ជាក់ថា ពួកគាត់មាន​ភាពជឿជាក់លើការដឹកនាំប្រទេស របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធាន​គណបក្សប្រជាជន​កម្ពុជា ហើយការបោះឆ្នោតខាងមុខនេះ ពួកគាត់នឹងបន្ដបោះឆ្នោតជូនសម្ដេចតេជោ។

ការប្រកាសយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាស លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន ​និងជាអភិបាល​ខណ្ឌដង្កោ បានចុះសំណេះសំណាលសួរសុខទុក្ខ និងស្វែងយល់សំណើ សំណូមពរ និងតម្រូវការនានារបស់បងប្អូនប្រជាពលរដ្ឋ នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង។

ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេស ជូនប្រជាពលរដ្ឋឲ្យបានយល់ជ្រាបកាន់តែច្បាស់ផងដែរ៕











Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !