​សម្ដេចតេជោ ហ៊ុន សែន​ ប្រាប់កុំឲ្យប្រកាន់​តារាចម្រៀង ប៊ុត សីហា ក្រោយរកឃើញមិនពាក់ព័ន្ធរឿងគ្រឿងញៀន

Credit: freshnews
(កំពង់ស្ពឺ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ ប្រកាសឲ្យអ្នករាល់គ្នា ​កុំឲ្យប្រកាន់ទោសពីតារាចម្រៀង ប៊ុត សីហា អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ព្រោះសាមីខ្លួនបានចេញមកបកស្រាយរួចរាល់អស់ហើយ ថាមិនបាន​ជាប់ពាក់ព័ន្ធករណីគ្រឿងញៀននោះទេ។

ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ​ត្រូវបានធ្វើឡើង ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករជិត​២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១៧ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកមិញនេះ។

និយាយដល់តារាចម្រៀងភាគីច្រើន មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ក្នុងនោះ ក៏មានតារាចម្រៀង ប៊ុត សីហា ដែលនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រលយប៉ុន្មានមាត់ថា «​ឥឡូវ ប៊ុត សីហា គ្នាកំពុងតែបកស្រាយថា គ្នាមានពាក់ព័ន្ធករណីគ្រឿងញៀន ប្រសិន​បើគ្នាប្រកាសថា គ្នាអត់មានគ្រឿងញៀន កុំប្រកែប្រកាន់អីគ្នា»។

ប៉ុន្មានម៉ោងក្រោយពីការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន, តារាចម្រៀង ប៊ុត សីហា តាមរយៈ Facebook ផ្លូវរបស់ខ្លួន ក៏បានបង្ហោះសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដោយរូបគេពិតជាមិននឹកស្មានដល់ទាល់តែសោះ។

តារាចម្រៀង ប៊ុត សីហា បានសរសេរយ៉ាងដូច្នេះថា «អរគុណ​សម្តេច​ដែល​ចាំ​ឈ្មោះ​ សីហា ខ្ញុំ​ករុណា​ពិត​ជា​រំភើប​ចិត្ត ​ដែល​សម្តេច​នាយករដ្ឋមន្រ្តី​ បាន​លើក​ឡើង​ និង​លើក​ទឹក​ចិត្ត​ខ្ញុំ​ ឈ្មោះ​ខ្ញុំ​ពិត​ជា​ល្បី​ណាស់​បាន​ឮដល់​សម្តេច។ សូម​សម្តេច​ប្រកប​ដោយ​សុខ​ភាព​ល្អ ​និង​ជា​ម្លប់​ដល់​កូន​ចៅ»។

សូមរំលឹកថា ​​លោក ប៊ុត សីហា ​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោងប្រមាណ៥៖៣០នាទី​ល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសង្ស័យថា ពាក់ព័ន្ធករណីគ្រឿងញៀន។ ប៉ុន្ដែត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ដោយសមត្ថកិច្ចរកមិនឃើញភ័ស្ដុតាងពាក់ព័ន្ធនោះទេ ដោយគ្រាន់តែការភ័ន្ដច្រឡំ៕











Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !