លោក ស៊ី ជិនពីង ជាប់ឈ្មោះជាបុគ្គលមានអំណាចលេខមួយនៅលើពិភពលោក ចុះលេខពីរជានរណា?

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានទស្សនាវដ្ដីអាមេរិក Forbes ចាត់ទុកថាជាបុគ្គលដែលមានអំណាចលេខមួយ នៅលើពិភពលោកជាលើកដំបូង បន្ទាប់ពីសភាប្រជាមានិតចិន លុបចោលការកំណត់អណត្តិប្រធានាធិបតីចិន ដើម្បីបើកផ្លូវឱ្យ លោកស៊ី អាចកាន់អំណាចអស់មួយជីវិត។

យោងតាមចំណាត់ថ្នាក់បុគ្គលមានអំណាចជាងគេនៅលើពិភពលោក ប្រចាំឆ្នាំ២០១៨ ចេញផ្សាយដោយ Forbes នៅថ្ងៃអង្គារ សប្ដាហ៍នេះ បានចាត់ទុកបុគ្គលចំនួន៧៥រូប មានទាំងបុរស និងស្ត្រី មកពីវិស័យនយោបាយ ពាណិជ្ជកម្ម និងស្ថាប័នកំពូលអន្តរជាតិ នានា ជាក្រុមមនុស្សដែលអាចបង្វិលផែនដីបាន។ ពោលគឺការចាត់ថ្នាក់នេះ ធ្វើឡើងដោយផ្អែកទៅលើអំណាច និងប្រភពហិរញ្ញវត្ថុ ដែលពួកគេមាននៅក្នុងដៃ ហើយបើសិនជាពួកគេប្រើអំណាច នោះពិភពលោកនឹងរង្គោះរង្គើរ។ «លោក ស៊ី ជិនពីង ជាអគ្គលេខាធិ ការបក្សកុម្មុយនិស្ដចិន បានដណ្ដើមយកតំណែងលេខមួយជាលើកដំបូង ក្នុងនាមជាបុគ្គលមានអំណាចជាងគេនៅលើពិភពលោក មិនធា្លប់មាន ចាប់តាំងពីសម័យកាលរបស់លោកប្រធាន ម៉ៅ សេទុង»។ នេះជាការគូសបញ្ជាក់របស់ទស្សនាវដ្ដី Forbes។

គួរបញ្ជាក់ថា បើតាម Forbes ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានឡើងកាន់អំណាចចាប់តាំងពីឆ្នាំ២០០០មក និងត្រូវ បានគេចាត់ទុកថាជាបុគ្គលមានអំណាចជាងគេនៅលើពិភពលោក០៤ឆ្នាំជាប់ៗគ្នា បានធ្លាក់មកនៅចំណាត់ថ្នាក់ទី០២ ខណៈប្រធានា ធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឈរនៅលេខរៀងទី០៣៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម