គ.ជ.ប ទទួលស្គាល់​អ្នកសង្កេតការណ៍បោះឆ្នោត ២,១៧៨នាក់ មកពី ស.ស.យ.ក ខណៈជាង១ពាន់នាក់ទៀត ដែលមកពីសង្គមស៊ីវិល​កំពុងត្រួតពិនិត្យ

Credit: freshnews
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ​ទទួលស្គាល់អ្នកសង្កេតការណ៍បោះឆ្នោត ចំនួន២,១៧៨នាក់ ដែលមកពីស្ថាប័ន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខណៈដែលអ្នកសង្កេតការណ៍​១,៥៧៤នាក់ផ្សេងទៀត កំពុងតែត្រួតពិនិត្យ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ របស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ។

បើតាម គ.ជ.ប អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិដែលកំពុងត្រួតពិនិត្យនោះរួមមាន មកពីសមាគមសហព័ន្ធនិស្សិត បញ្ញាវ័ន្ដប្រជាធិបតេយ្យកម្ពុជា ចំនួន១,៥៤៦នាក់, មកពីសហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម ចំនួន២៥នាក់ និងមកពីស្ថានទូតអង់គ្លេស ចំនួន៣នាក់។

សូមបញ្ជាក់ថា ការប្រកាសទទួលស្គាល់នេះ ធ្វើឡើងស្របពេល​ដែលអង្គការ Necfec និង អង្គការ Comfrel ប្រកាសថា ខ្លួននឹងមិនចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នាចុងខែកក្កដា ខាងមុខនេះឡើយទេ។

យ៉ាងណាមិញ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមាន៩៦គ្រឹះស្ថាន នៅគ្រប់២៥ខេត្តក្រុង នៅថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៨ ​បានប្រកាសបញ្ជូនសមាជិកប្រមាណ២០០០នាក់ ដើម្បីចូលរួមធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតដ៏ធំមួយនេះផងដែរ៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅខាងក្រោមនេះ៖



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម