គ.ជ.ប៖​ ប្រធានបក្សហ៊ុនស៊ិនប៉ិច ផ្ទេរសិទ្ធិ ជូនគណៈកម្មាធិការប្រតិបត្តិមូលដ្ឋានរួចហើយ ដើម្បីចុះហត្ថលេខា លើពាក្យសុំចុះឈ្មោះ ចូលរួមសង្កេតការណ៍!

Credit: freshnews
(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានផ្ទេរសិទ្ធិជូនដល់ គណៈកម្មាធិការប្រតិបត្តិ នៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួចហើយ ដើម្បីឱ្យធ្វើជាតំណាងប្រធានគណបក្សនេះ ក្នុងការចុះហត្ថលេខា លើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦។ នេះបើតាមសេចក្ដីជូនដំណឹង របស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ។

តំណាងប្រធានគណបក្សហ៊ុនស៊ិនប៉ិច នឹងមានចុះហត្ថលេខាលើ ពាក្យសុំចុះឈ្មោះ ភ្នាក់ងារ គណបក្សនយោបាយ (តាមទម្រង់បែបបទ ដែលបានកំណត់ដោយ គ.ជ.ប) សម្រាប់ការចូលរួមសង្កេតការណ៍ មើលការបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។

សេចក្ដីជូនដំណឹង របស់ គ.ជ.ប បានបញ្ជាក់ទៀតថា «គ្រប់ គធ.ខប ត្រូវធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយដល់គ្រប់ គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គយ.សប) និងភាគីពាក់ព័ន្ធ ដើម្បីអនុវត្ដសេចក្ដីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់»៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ គ.ជ.ប៖

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម