អ្នកនាំពាក្យគណបក្សកាន់អំណាច៖ ហុង លីម មានចរិត តិរច្ឆាន ដែលចង់ទៅបញ្ចុះបញ្ចូលជប៉ុន ឱ្យផ្តាច់ជំនួយដល់ការបោះឆ្នោតកម្ពុជា

Credit: freshnews
(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ បានហៅ លោក ហុង លីម តំណាងរាស្រ្តអូស្រ្តាលី ប្រចាំរដ្ឋវីកតូរៀ ដើមកំណើតខ្មែរថា ជាជនដែលមានចរិតតិរច្ឆាន ដែលចង់ទៅបញ្ចុះបញ្ចូលជប៉ុន ឱ្យផ្តាច់ជំនួយដល់ការបោះឆ្នោតកម្ពុជា។

ការហៅលោក ហុង លីម ជាជនតិរច្ឆាននេះ បានធ្វើឡើងបន្ទាប់ពី តំណាងរាស្រ្តអូស្រ្តាលី ដើមកំណើតខ្មែរនេះ បានចេញមុខមកដាក់សំណូមពរ ឲ្យប្រទេសជប៉ុនឈប់ផ្តល់ជំនួយឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា បើសិនជាអតីតបក្សប្រឆាំង មិនបានចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ នាខែកក្កដា ខាងមុខនេះ។

លោក សុខ ឥសាន បានចាត់ទុកគំនិតរបស់ លោក ហុង លីម ថាមានចេតនាបំផ្លាញផលប្រយោជន៍ជាតិខ្មែរ បំផ្លាញប្រជាធិបតេយ្យ និងនីតិរដ្ឋ រួមទាំងរំលោភសិទ្ធិសម្រេចប្រទេសជប៉ុន និងជ្រៀតជ្រែកឯករាជ្យ និងអធិបតេយ្យប្រទេសជប៉ុនផងដែរ។

លោកបញ្ជាក់ថា៖ «នេះជាចរិតតិរច្ឆានរបស់ ហុង លីម ទោះរំលោភសិទ្ធិប្រទេសដទៃ ក៏នៅមុខក្រាស់ដែរ»។

សូមបញ្ជាក់ថា ផែនការទៅបញ្ចុះបញ្ចូលជប៉ុនរបស់ លោក ហុង លីម បានធ្វើឡើងបន្ទាប់ពី រដ្ឋាភិបាលជប៉ុន បានប្រកាសជំហរ បន្តផ្តល់ជំនួយដល់ការបោះឆ្នោត នៅកម្ពុជា៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម