កាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ប្រមូលថវិកាបានជាង៥០ម៉ឺនដុល្លារ ពីសប្បុរសជននានា

Credit: freshnews
(កណ្ដាល)៖ សាខាកាកបាទក្រហមកម្ពុជាកណ្ដាល នៅព្រឹកថ្ងៃសៅរ៍​ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០១៨ បានរៀបចំពិធីអបអរសាទរ ខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨​ឧសភា ​ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នា» ក្នុងនោះ ប្រមូលថវិកាពីសប្បុរសជនបាន ៥១,៣០៧២​ ដុល្លារ​ ។

​ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោក ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល រួមនឹងព្រះ​វត្តមាន​ និងវត្តមាន​ចូលរួមរបស់ព្រះសង្ឃ​ ឯកឧត្ដម លោកជំទាវ​ លោក លោកស្រី ជាសមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជា ខេត្ត និងអនុសាខាក្រុង ស្រុក សិស្ស និស្សិត​ ​យុវជន​ស្ម័គ្រចិត្ត​ ​ព្រមទាំងសប្បុរសជន សរុប​ប្រមាណ​ចំនួន​ ៣,៧៨០នាក់។​

អនុប្រធានកាកបាទក្រហមកម្ពុជា ក៏បានថ្លែងអំណរគុណ​ដល់សប្បរសជនដែលបានចូលរួម និងបានបញ្ជាក់ថា ​សម្រាប់សាខាខេត្តកោះកុង​ ដែលរៀបចំអង្គមិទ្ទីញកាកបាទក្រហម អឌ្ឍច័ន្ទក្រហម​នេះឡើង ​បានគៀងគរថវិកាពី​សប្បុរសជននានា​ទាំងក្នុង និងក្រៅខេត្ត ជាង៥១ម៉ឺនដុល្លារ សម្រាប់ជួយដល់ប្រជាជនក្រីក្រ ងាយរងគ្រោះ គ្រោះមហន្តរាយធម្មជាតិស្ដ្រីចាស់ជរា ពិការ និងក្មេងកំព្រាជាដើម ៕



















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម