រសៀលនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាល និងស្រស់ស្រូបអាហារសាមគ្គីជាមួយគ្រីស្ទបរិស័ទជាង ៣ពាន់នាក់

Credit: freshnews
(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ០៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំតាមបណ្តាក្រសួង-ស្ថាប័ន លោកព្រឹទ្ធាចារ្យ លោកបូជាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទសរុបជាង ៣,០០០នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយគ្រីស្ទបរិស័ទនៅឆ្នាំនេះ គឺជាលើកទី៣ហើយ។ លោកទេសរដ្ឋមន្ត្រី ហឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានចាត់ទុកការជួបសំណេះសំណាលនេះ គឺជាទិវាប្រកបដោយមហានក្ខត្តឬក្សអធិកអធម៌ និងពោរពេញដោយមនោសញ្ចេតនាសោមនស្សរីករាយ ដ៏ក្រៃលែងសម្រាប់សហគមន៍គ្រីស្ទបរិស័ទ ក៏ដូចជាក្រសួងធម្មការ និងសាសនា។ លោករដ្ឋមន្ត្រីបន្តថា ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ «ដើម្បីសុខដុមនីយកម្មវិស័យគ្រីស្ទសាសនានៅកម្ពុជា» នាពេលនេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ចំពោះការលើកកម្ពស់សុខដុមនីយកម្មសាសនានៅកម្ពុជា។

លោក ហឹម ឆែម បានឲ្យដឹងថា បច្ចុប្បន្នក្រសួង បានចងក្រងឲ្យមានជាក្រុមប្រឹក្សាសមាគមន៍ សហគមន៍ អង្គការចរិកសាសនាចំនួន ២០ក្រុម ក្នុងការគ្រប់គ្រងនិកាយ និងគ្រីស្ទបរិស័ទនីមួយៗ ក្នុងក្រុមទាំង២០ក្រុម ហើយព្រះវិហារ ស្នាក់ការ សាលារៀននៃគ្រីស្ទបរិស័ទ ទាំងអស់មានចំនួន ១៦៥០កន្លែង និងមានបរិស័ទសរុប ១១៧,៦៧៥នាក់៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម