ថ្ងៃទី៣ នៃ​ការចុះបញ្ជីចូលរួមឈរឈ្មោះបោះឆ្នោត មិនមានបក្សនយោបាយចុះឈ្មោះទេ តែមានគណបក្សនយោបាយ០៣ផ្សេងទៀត មកទទួលពាក្យសុំចុះបញ្ជី

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា នៅល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ ដែលជាថ្ងៃទី៣ នៃដំណើរការចុះបញ្ជី គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត ជ្រើសតាំងសមាជិករដ្ឋសភា​ឆ្នាំ២០១៨ មិនមានគណបក្សនយោបាយមក​ចុះបញ្ជីឈរឈ្មោះបោះឆ្នោតទេ តែ​មានគណបក្សនយោបាយចំនួន០៣ផ្សេងទៀត បានមកទទួលពាក្យសុំចុះបញ្ជីឈ្មោះ។

​រយៈពេល៣ថ្ងៃនេះ ​​មានគណបក្សនយោបាយ៣ហើយ ដែលបានចុះបញ្ជីរួចរួមមាន៖ គណបក្សយុវជនកម្ពុជា, គណបក្សប្រជាជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា។

សូមជម្រាបថា ក្រៅពីគណបក្សនយោបាយចំនួន៣ខាងលើ ក៏មានគណបក្សនយោបាយចំនួន១៤ផ្សេងទៀត ក៏បានទទួលទម្រង់បែបបទ (ទ.១០០៨) ពីគ.ជ.ប ផងដែរ។
​សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម