នៅថ្ងៃស្អែក អគាររដ្ឋបាលថ្មី សាលាខេត្តពោធិ៍សាត់ ដែលមានតម្លៃ​ជាង៣លានដុល្លារ នឹងត្រូវដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានសម្តេចក្រឡាហោម ស ខេង (Video inside)

(ពោធិ៍សាត់)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីក្រុមការងារ គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ បានចុះពិនិត្យទីតាំងត្រៀមរៀបចំប្រារព្ធពីធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី សាលាខេត្តពោធិ៍សាត់ ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អគាររដ្ឋបាលថ្មី លើកដំបូងរបស់សាលាខេត្តពោធិ៍សាត់ មានកម្ពស់៣ជាន់ ៤០បន្ទប់​ រួមជាមួយសួនច្បារ ចំណតរថយន្ត ក្លោងទ្វា​ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ទើបសាងសង់រួច​ ប្រើប្រាស់ថវិកាចំណាយសាងសង់សរុប​ ១៣.៥០០.០០០.០០០រៀល (៣,៣៧៥,០០០ដុល្លារ) នឹងក្លាយជាការិយាល័យធ្វើការរបស់មន្ត្រីរាជការ សម្រាប់បំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា មានលក្ខណៈស្អាតសមរម្យ ធំទូលាយ លែងចង្អៀតដូចមុន និងមានកន្លែងចតរថយន្តត្រឹមត្រូវ ដែលបានដំណើរការសាងសង់តាំងពីឆ្នាំ២០១៣មក។

ទោះបីការអភិវឌ្ឍន៍ មិនទាន់បានដូចបំណង តែខេត្តពោធិ៍សាត់ ពិតជាមានមោទនភាពដែលលោក ម៉ៅ ធនិន អភិបាលខេត្ត បានខិតខំអភិវឌ្ឍន៍ខេត្ត ដែលធ្លាប់តែលឺថា ជាខេត្តឆ្លងកាត់ឱ្យប្រែក្លាយមកជាខេត្តឈានទៅប្រកួតប្រជែង ក្នុងតំបន់នៅពេលនេះឆាប់ៗខាងមុខ។

ក្នុងថ្ងៃដដែលនោះលោកអភិបាលខេត្ត ក៏បានឧបត្ថម្ភស្បៀង រួមមានអង្ករ១០គីឡូក្រាម និងត្រីខ១កំប៉ុង ចែកជូនស្មើៗគ្នាដល់កម្មករ បុគ្គលិកកិច្ចសន្យា សាលាក្រុង និងសាលាខេត្ត ជិត២០០នាក់​ ដែលបានខិតខំរួមគ្នាសំអាតអនាម័យបរិស្ថានជុំវិញអាគាររដ្ឋបាលថ្មី សាលាខេត្តពោធិ៍សាត់យើងផងដែរ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម