ឥណ្ឌា សន្យាពង្រឹងទំនាក់ដ៏ល្អ ជាមួយកម្ពុជា លើវិស័យរក្សាសន្តិភាព និងមនុស្សធម៌
Credit: freshnews
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា សាធារណរដ្ឋឥណ្ឌា បានសន្យាសហការយ៉ាងជិតស្និត និងជួយកិច្ចការ ដែលបានធ្វើរួមគ្នាកន្លងមកនេះ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត លើវិស័យរក្សាសន្តិភាព និងកិច្ចការមនុស្សធម៌។
ប្រមុខការពារជាតិកម្ពុជា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោយពីបញ្ចប់កិច្ចពិភាក្សាការជាមួយលោកស្រី ម៉ាទី ស៊ីថារ៉ាម៉ាន រដ្ឋមន្ដ្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋឥណ្ឌា នៅទីស្តីការគណៈរដ្ឋមន្រ្តី។
សម្តេចពិជ័យសេនា បានថ្លែងយ៉ាងដូច្នេះថា «សាធារណរដ្ឋឥណ្ឌានេះ គាត់តែងតែគាំទ្រព្រះរាជាណាចក្រកម្ពុជាយើង ជាបន្តបន្ទាប់ សំខាន់បំផុត គឺដំណាក់កាលដែលសម័យក្រោយមកនេះ គឺមានសារសំខាន់យ៉ាងខ្លាំងក្លា ពេលដែលរួមគ្នាទៅប្រតិបត្តិការរក្សាសន្តិភាព នៅឯបណ្តាប្រទេសមួយចំនួន។ ដោយឈរលើមូលដ្ឋាននេះ សាធារណរដ្ឋឥណ្ឌា បានជួយបណ្តុះបណ្តាល និងបញ្ជូនគ្រូបង្វឹកជាច្រើននាក់ មកហ្វឹកហ្វឺននៅក្នុងប្រទេសកម្ពុជាយើងនេះ មួយផ្នែក ហើយមួយផ្នែកតៀត គឺបានទទួលកម្មសិក្សាការីរបស់យើង ទៅសិក្សានៅសាធារណរដ្ឋឥណ្ឌា ជាបន្តបន្ទាប់ផងដែរ ដើម្បីឱ្យមានសមត្ថភាពកាន់តែខ្ពង់ខ្ពស់ ក្នុងវិស័យប្រតិបតិ្តការរក្សាសន្តិភាព»។
ប្រមុខការពារជាតិកម្ពុជា បានបន្តថា នៅដំណាក់កាលចុងក្រោយនេះ កម្ពុជាបានសំណូមពរឱ្យសាធារណរដ្ឋឥណ្ឌា បន្តជួយកាន់តែសកម្មបន្ថែមទៀត ជាពិសេស គឺបំពាក់បន្ថែមទៀតឧបករណ៍ដែលទំនើបៗ ពីសាធារណរដ្ឋឥណ្ឌា ក្នុងការដោះស្រាយមីន ដើម្បីបំពេញតម្រូវការនៃកងកម្លាំងរបស់កម្ពុជា ដែលបានទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅក្នុងបណ្តាលប្រទេសមួយចំនួន ដោយឥណ្ឌាបានទទួលបាននូវការយល់ពីកិច្ចការងារនេះ ហើយ (ឥណ្ឌា) នឹងជួយកម្ពុជាយើង ឱ្យកាន់តែមានកម្លាំង កាន់តែមានសុវត្ថិភាពខ្លាំងក្លាបន្ថែមទៀត ខាងវិស័យប្រតិបត្តិការថែរក្សាសន្តិភាព នៅក្រៅតំបន់។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា ជាបន្តបន្ទាប់កងកម្លាំងរបស់ឥណ្ឌា និងកម្ពុជា បានរក្សានូវទំនាក់ទំនងគ្នាយ៉ាងល្អ ដើម្បីដកបទពិសោធការងាររវាងគ្នានឹងគ្នាផងដែរ។ សម្រាប់សហប្រតិបត្តិការនៅក្នុងប្រទេសលើកនេះ គឺដើម្បីបណ្តុះបណ្តាល កសាងសមត្ថភាព សហប្រតិបត្តិការបន្ថែមទៀត នៅឯទ្វីបខាងក្រៅនេះ គឺជាកិច្ចការដ៏ល្អប្រពៃរវាងកម្ពុជា និងសាធារណរដ្ឋឥណ្ឌា។
សម្តេចពិជ័យសេនា បានបន្ថែមទៀតថា «សាធារណរដ្ឋឥណ្ឌា ជាប្រទេសមួយដែលបានដឹងរឿងរ៉ាវ និងសុខទុក្ខរបស់កម្ពុជា ដោយមានជួយជ្រួមជ្រែងកម្ពុជា ជាបន្តបន្ទាប់ផងដែរ។ ក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោកស្រី រដ្ឋមន្ត្រីការជាតិឥណ្ឌា បានសន្យាសហការយ៉ាងជិតស្និត និងជួយកិច្ចការដែលបានធ្វើរួមគ្នាកន្លងមកនេះ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតដែរ»។
ប្រមុខការជាតិកម្ពុជា បានបញ្ជាក់ថា សាធារណរដ្ឋឥណ្ឌា បានជួយឧបត្ថម្ភគ្រឿងឧបករណ៍សម្រាប់ហ្វឹកហ្វឺន ជាពិសេសបានចាត់បញ្ជូនយោធាចារ្យយ៉ាងច្រើន មកបណ្តុះបណ្តាលរាប់រយនាក់ នៅកម្ពុជា ដោយសម្រេចបានជោគជ័យយ៉ាងច្រើនផងដែរ ហើយថ្មីនេះ ឥណ្ឌាបានជួយផ្តល់នូវសត្វស្រណោះ «ឆ្កែ» ចំនួន១៥ក្បាល ជាលើកដំបូងមកកម្ពុជា សម្រាប់ហឹតខ្លឹនមាស ដោយធ្វើការងារនេះ បានយ៉ាងល្អប្រសើរផងដែរ និងជាលើកដំបូងដែលកម្ពុជា បានស្នើសុំឱ្យស្រណោះបំពាក់ឋានរសកិ្តហឹតខ្លឹនមាស ជាលើកដំបូងនៅកម្ពុជាយើងផងដែរ៕

Comments