សារព័ត៌មានរដ្ឋកូរ៉េខាងជើង ផ្សព្វផ្សាយប្រាប់ប្រជាជនខ្លួនថា «អាមេរិកព្រមដកទណ្ឌកម្ម ពីកូរ៉េខាងជើងហើយ...»
Credit: freshnews
(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធនេះ បានចេញផ្សាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានយល់ ព្រមដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីកូរ៉េខាងជើងហើយ ព្រមទាំងធានាសន្តិសុខដល់ទីក្រុងព្យុងយ៉ាង នៅក្នុងជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។
បន្ថែមពីលើនេះ ថ្លែងនៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន KCNA ក៏បានដកស្រង់សម្ដីលោក ត្រាំ ផងដែរជុំវិញការសន្យាបញ្ឈប់ការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូង។ ប៉ុន្តែ ខាងសហរដ្ឋអាមេរិកមិនទាន់ធ្វើអត្ថាធិប្បាយណាមួយ ទាក់ទិននឹងការលើកឡើងនេះទេ ខណៈលោក ត្រាំ ផ្ទាល់ បានអះអាងជាច្រើនដងរួចហើយថា នឹងពុំមានឡើយការដកទណ្ឌកម្មពីកូរ៉េខាងជើង រហូតទាល់តែទីក្រុងព្យុងយ៉ាង បោះបង់ចោលអាវុធនុយក្លេអ៊ែរទាំងស្រុង និងប្រាកដជាមិនអាចត្រឡប់ទៅអភិវឌ្ឍន៍វាឡើងវិញជាមុនសិន។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានបិទបញ្ចប់ជំនួបនៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារជាមួយការចុះ ហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយ គ្របដណ្ដប់លើបញ្ហាជាច្រើន ក្នុងនោះរួមមានទាំងការសន្យាធ្វើការងាររួមគ្នា ដើម្បីឆ្ពោះទៅ រកការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ក៏ដូចជាការធានាសន្តិសុខជូនរបបដឹកនាំ លោក គីម ជាដើម៕

Comments