លោក ដូណាល់ ត្រាំ ជួបពិភាក្សា​​ជាមួយ​នាយករដ្ឋមន្ត្រី​សិង្ហបុរី មុនពេល​​ត្រូវជួប​លោក គីម ជុងអ៊ុន...

​(សិង្ហបុរី)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ​បានជួបជា​មួយនាយករដ្ឋមន្ត្រី​សិង្ហបុរី លោក Lee Hsien Loong ហើយ តែមួយថ្ងៃ​ប៉ុណ្ណោះ មុននឹងលោកត្រូវ​ចូលរួមក្នុងជំនួប​កំពូល ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើ​តាមការចេញ​ផ្សាយដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។

លោក​ ដូណាល់ ត្រាំ ដែលបាន​ធ្វើដំណើរចាកចេញ​ពីកិច្ចប្រជុំ G7 ក្នុងប្រទេស​កាណាដា មកដល់សិង្ហបុរី​កាលពី​ថ្ងៃអាទិត្យ​បាននិយាយថា ជំនួបរវាងលោក និងលោកគីម នឹងមិនមែន​ជាការខ្ជះខ្ជាយ​ឡើយ ហើយថាវាគឺជា​ឱកាសមួយ។ កិច្ចប្រជុំកំពូល​អាមេរិក -កូរ៉េខាងជើង នឹងត្រូវប្រព្រឹត្ត​ទៅ​នៅឯ​​សណ្ឋាគារ Capella លើកោះ Sentosa របស់សិង្ហបុរី នៅវេលា​ម៉ោង ០៩៖០០នាទី​ព្រឹក​ថ្ងៃស្អែកនេះ។

គួរបញ្ជាក់ថា ក្នុងជំនួបជា​ប្រវត្តិសាស្ត្រខាងមុខនេះ អន្តរជាតិក៏​រំពឹងដែរថា មេដឹកនាំ​ទាំងពីរ​នឹង​ពិភាក្សាគ្នាពី​​ការរំសាយ​​អាវុធនុយក្លេអ៊ែរ ដើម្បីសន្តិភាព​​ជា​អចិន្ត្រៃយ៍នៅលើ​​ឧបទ្វីប​កូរ៉េ និងបញ្ហា​មួយចំនួន​​ទៀត​ទាក់ទិននឹង​ទំនាក់ទំនង រវាងអាមេរិក និងកូរ៉េខាងជើង ជាពិសេស​គឺការ​ដក​ទណ្ឌកម្ម៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម