សម្តេចតេជោ ហ៊ុន សែន៖ សល់តែ​៤២ថ្ងៃទៀតប៉ុណ្ណោះ​ ការបោះឆ្នោតនឹងមកដល់, បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា​ ​មានរូបសញ្ញាសម្គាល់​ «ទេវតាបាចផ្កា​» លេខរៀងទី​២០ ដើម្បីសន្តិភាព​ និងការអភិវឌ្ឍន៍!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានផ្ញើសេចក្តីនឹករលឹក ចំពោះបងប្អូនជនរួមជាតិ ក្នុងឱកាសថ្ងៃឈប់សម្រាកចុងសប្តាហ៍នេះ។

ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាន់តែជិតខិតចូលមកដល់នោះ ពោលគឺសល់តែ៤២ថ្ងៃទៀតប៉ុណ្ណោះ, សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មី ចំពោះបងប្អូនជនរួមជាតិ សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាសម្គាល់ «ទេវតាបាចផ្កា​» លេខរៀងទី​២០ ដើម្បីនាំមកនូវសន្តិភាព​ និងការអភិវឌ្ឍន៍ប្រទេសជាតិ កាន់រីកចម្រើនថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា « ជូនពរបងប្អូនជនរួមជាតិ​ និងក្មួយៗបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍គ្រប់ៗគ្នា!

នៅសល់តែ​៤២ថ្ងៃទៀតប៉ុណ្ណោះ​ ការបោះឆ្នោតនឹងមកដល់។ ច្បាស់ណាស់​ គឺគ្រប់គ្នាចង់បានសន្តិភាព​ និងការរីកចម្រើន។ ច្បាស់ណាស់​ គឺគណបក្សប្រជាជនបាននាំមកនូវសន្តិភាព​ និងអភិវឌ្ឍន៍ប្រទេសជាតិបានរីកចម្រើន ពិតប្រាកដមកដល់សព្វថ្ងៃនេះ។

យើងចងចាំ​ និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា​ ​ដែល​មានរូបសញ្ញាសម្គាល់​ «ទេវតាបាចផ្កា​» លេខរៀងទី​២០​ នៅថ្ងៃបោះឆ្នោត ថ្ងៃទី​២៩ ​ខែកក្កដា​ ឆ្នាំ២០១៨​ ខាងមុខនេះ»៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម