ជ្រលងទឹកកកទ្វីបអង់តាកទិក ក្លាយជាកន្លែងត្រជាក់ជាងគេលើផែនដី និងជាប់កំណត់ត្រាថ្មី!

(វ៉ាស៊ីនតោន)៖ ការសិក្សាថ្មីមួយបានបង្ហាញថា សីតុណ្ហភាពនៅតាមជ្រលងទឹកកកនៃទ្វីបអង់តាក់ទិក អាចនឹងធ្លាក់ចុះទាបរហូតដល់ ក្បែរដក ១០០អង្សាសេ ដែលនេះគឺជាកម្រិតសីតុណ្ហភាពទាបបំផុត ជាប់កំណត់ត្រាថ្មីមួយ នៅលើពិភពលោក។​ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨។

យោងតាមការសិក្សាថ្មីមួយ ចុះផ្សាយនៅលើទស្សនាវដ្តិអាមេរិក Geophysical Research Letters នៅថ្ងៃពុធនេះ តំបន់ជ្រលងទឹកកកតូច នៅលើខ្ពង់រាបអង់តាក់ទិកភាគខាងកើត អាចនឹងមានសីតុណ្ហភាពចុះត្រជាក់ដក ៩៨អង្សាសេ ហើយនេះគឺជាកម្រិតដ៏ទាបមួយ បើធៀបទៅនឹងឆ្នាំ២០១៣ ដែលមានសីតុណ្ហភាពក្រោម ៩៣អង្សាសេ នៅក្នុងតំបន់ដដែលនេះ។

លើសពីនេះទៅទៀត ការសិក្សានេះដដែលក៏បានឱ្យដឹងថា រយៈកម្ពស់នៃតំបន់ខ្ពង់រាបអង់តាកទិកខាងកើត និងតំបន់នៅក្បែរប៉ូលខាងត្បូង ក៏បានចូលរួមចំណែកធ្វើឱ្យសីតុណ្ហភាពត្រជាក់ ជាងតំបន់ណាៗទាំងអស់នៅលើពិភពលោកផងដែរ ខណៈតំបន់ជ្រលងទឹកកកអង់តាក់ទិកតូច គឺជាតំបន់ត្រជាក់ជាងគេបំផុត ក្នុងចំណោមតំបន់ត្រជាក់បំផុតទាំងឡាយលើផែនដី។

គួរបញ្ជាក់ថា ការសិក្សាខាងលើមិនបានបញ្ជាក់ពីកាលបរិច្ឆេទ នៃការចុះត្រជាក់សីតុណ្ហភាពនេះទេ ប៉ុន្តែផ្អែកលើការវិភាគលើរូបភាព
ថតដោយផ្កាយរណបនៅចន្លោះឆ្នាំ២០០៤ និង២០១៦ បង្ហាញថា សីតុណ្ហភាពចុះត្រជាក់នេះ កើតឡើងនៅក្នុងលក្ខខណ្ឌសមស្របមួយ ដែលអាចដោយសារតែកម្រិតទឹកភ្លៀងធ្លាក់ច្រើន នៅតាមតំបន់មួយចំនួន ដែលធ្វើឲ្យតំបន់ដែលធ្លាប់រងកម្តៅខ្លាំងនោះ មានសីតុណ្ហភាពប្រសើរឡើង៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម