អូស្រ្ដាលី នឹងមិនរើស្ថានទូតទៅកាន់ទីក្រុងហ្សេរុយសាឡឹមឡើយ ទោះមានសម្ពាធពីអាមេរិកក៏ដោយ

(អូស្ត្រាលី)៖ រដ្ឋមន្ត្រីការបរទេសអូស្រ្ដាលី លោកស្រី Julie Bishop បានអះអាងជាថ្មីឡើងវិញថា រដ្ឋាភិបាលអូស្រ្ដាលី នឹងមិនផ្លាស់ ស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងតែល អាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹមនោះទេ បើទោះជាមានសម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨។

គណបក្សរបស់លោកស្រី Bishop កាលពីពេលថ្មីៗ បានអនុម័តលើដំណោះស្រាយមិនជាប់កាតព្វកិច្ចមួយពាក់ព័ន្ធនឹងជំនួយសម្រាប់ អាជ្ញាធរប៉ាឡេស្ទីន ហើយមិនតែប៉ុណ្ណោះលោកស្រី ក៏បានកត់សម្គាលដែរថាជំនួយ៤៣លានដុល្លារ ដែលអូស្រ្ដាលីគ្រោងផ្ដល់ឱ្យ អាជ្ញាធរប៉ាឡេស្ទីន នៅឆ្នាំក្រោយនេះនឹងត្រូវផ្ដោតសំខាន់តែទៅលើជំនួយផ្នែកមនុស្សធម៌តែមួយគត។ លោកស្រីបានបញ្ជាក់នៅក្នុង សម្រង់សម្ដីមួយ ដោយសារព័ត៌មានអង់គ្លេស the ​Guardian នៅក្នុងសប្ដាហ៍នេះ ដូច្នេះថា៖«ស្របពេលដែលខ្ញុំបានយល់ពី គោលបំណងនៅពីក្រោយដំណោះស្រាយនេះក៏ដោយ ក៏រដ្ឋាភិបាលអូស្ត្រាលី នឹងមិនផ្លាស់ស្ថានទូតរបស់ពួកយើងទៅកាន់ ទីក្រុងហ្សេរុយសាឡឹម នោះឡើយ»។

គួរបញ្ជាក់ថា ការសម្រេចចិត្តផ្លាស់ប្ដូរស្ថានទូតអាមេរិក ពីទីក្រុងតែល អាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹម បានបង្កឱ្យជម្លោះរវាង ជនជាតិប៉ាឡេស្ទីន និងអ៊ីស្រាអែល ផ្ទុះឡើងកាន់តែខ្លាំង ដោយជនជាតិប៉ាឡេស្ទីនច្រើនជាង១២០នាក់ ត្រូវបានទាហានអ៊ីស្រាអែល បាញ់សម្លាប់គិតចាប់តាំងពីការផ្ទុះឡើងនៃបាតុកម្មនៅឯតំបន់ហ្កាហ្សា កាលពីថ្ងៃទី១៤ ខែមីនាមក៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម