នៅថ្ងៃស្អែកនេះ រដ្ឋសភាកម្ពុជា បន្តសម័យប្រជុំលើកទី១០ នីតិកាលទី៥ លើរបៀបវារៈសំខាន់២

Credit: freshnews
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ស្អែកនេះ រដ្ឋសភាកម្ពុជា នឹងបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៥ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តលើ សេចក្តីព្រាងច្បាប់ចំនួន២។ នេះបើតាមសេចក្តីប្រកាសរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ។

សម័យប្រជុំលើកទី១០ នីតិកាលទី៥នេះ និង​ពិភាក្សា​ទៅលើរបៀបវារៈដូចជា៖

១៖ ការពិភាក្សា និង​អនុម័ត សេចក្តីព្រាង​ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនស្នេរថេក ខូ អិលធីឌី ។

២៖ ការពិភាក្សា និង​អនុម័ត សេចក្តីព្រាង​ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខេមបូឌាអ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម