ចិន ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតនៃអាស៊ាន ដែលទំហំពាណិជ្ជកម្មកើនឡើងដល់ ៥១,៤៨០លានដុល្លារ
(ភ្នំពេញ)៖ កិច្ចសហប្រតិបត្តិការសេដ្ធកិច្ចជុំវិញតំបន់ឈូងសមុទ្រខាងជើង បានក្លាយទៅជាក្របខ័ណ្ឌគំរូនៃកិច្ចសហប្រតិបត្តិការចិននិងអាស៊ាន។
យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មនៃប្រទេសចិនបានបង្ហាញថា នៅក្នុងឆ្នាំ២០១៧កន្លងទៅនេះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាស៊ានបានកើនឡើងដល់៥១៤៨០លានដុល្លារសហរដ្ធអាមេរិក។
ប្រទេសចិនក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នាបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់អាស៊ាន ហើយអាស៊ានក៏ជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់ប្រទេសចិនផងដែរ។
លោកចាយ ឃុន(Zhai Kun)ប្រធានមជ្ឈមណ្ឌលសា្រវជ្រាវតំបន់អាស៊ាននៃសាកលវិទ្យាល័យប៉េកាំងបានមានប្រសាសន៍ថា៖ ចិននិងអាស៊ានប្រៀបបានទៅនឹងឪពុកម្តាយពីរនាក់បានបង្កើត«បុត្រ»ជាបន្តបន្ទាប់ មានដូចជា«ការតាំងពិព័ណ៍ចិនអាស៊ាន» «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ធកិច្ចជុំវិញតំបន់ឈូងសមុទ្រខាងជើង» «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ Lan Mei-Mekong» និង«ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ធកិច្ចជុំវិញតំបន់ភាគខាងត្បូល»។ល។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការជម្រុញពី «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ធកិច្ចជុំវិញតំបន់ឈូងសមុទ្រខាងជើង»និង«ការតាំងពិព័ណ៍ចិនអាស៊ាន»ជារៀងរាល់ឆ្នាំបានធ្វើអោយកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ានលើគ្រប់វិស័យដូចជាវិស័យហិរញ្ញវត្ថុ ទេសចរណ៍ វប្បធម៍។ល។បានរីកចម្រើនគួរអោយកត់សម្គាល់។
ក្នុងនោះ «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ធកិច្ចជុំវិញតំបន់ឈូងសមុទ្រខាងជើង»ដែលបានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០០៦រហូតមកដល់ពេលនេះបានក្លាយទៅជាក្របខ័ណ្ឌគំរូនៃកិច្ចសហប្រតិបត្តិការចិននិងអាស៊ាន។
ប្រទេសក្នុងតំបន់កិច្ចសហប្រតិបត្តិការសេដ្ធកិច្ចជុំវិញតំបន់ឈូងសមុទ្រខាងជើងរហូតមកដល់ពេលនេះបានក្លាយជាគោលដៅវិនិយោគរបស់វិនិយោគគិនបរទេសនៃប្រទេសអភិវឌ្ឍន៍ក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នា។
តំណាងរដ្ធបាលស្វ័យ័តខេត្តក្វាងស៊ីបានមានប្រសាសន៍ថា៖ខេត្តក្វាងស៊ីគឺជាខេត្តដែលរៀបចំតាំងពិព័ណចិនអាស៊ានជារៀងរហូត ហើយក៏ជាខេត្តដែលសំខាន់ជាងគេក្នុងការជម្រុញ«ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ធកិច្ចជុំវិញតំបន់ឈូងសមុទ្រខាងជើង»។
លោកបានបន្តថា៖ ក្នុង«ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ធកិច្ចជុំវិញតំបន់ឈូងសមុទ្រខាងជើង» ខេត្តក្វាងស៊ីនិងបន្តជម្រុញទំនាក់ទំនងរវាងខេត្តក្វាងស៊ីនិងទីក្រុងជាប់សមុទ្ររបស់ប្រទេសអាស៊ានទាំងអស់អោយកាន់តែខ្លាំងក្លា ដូចជាការផ្លាស់ប្តូរទំនិញទៅវិញទៅមក ដើម្បីសម្រេចបានការតភ្ជាប់ហេដ្ធារចនាសម្ព័ន្ធរវាងចិននិងអាស៊ានទាំងមូល។
ឆ្នាំ២០១៨នេះ គឺជាឆ្នាំដែលប្រទេសចិននិងអាស៊ានបង្កើតកិច្ចសហប្រតិបត្តិការណ៍យុទ្ធសាស្ត្រខួបទី១៥ឆ្នាំ និងការរៀបចំពិព័ណ៍ចិន-អាស៊ានលើកទី១៥ផងដែរ ក៏ជាឆ្នាំបង្កើតថ្មីនៃចិននិងអាស៊ាន។«ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ធកិច្ចជុំវិញតំបន់ឈូងសមុទ្រខាងជើង»និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ស្របតាមគោលនយោបាយ«ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» និងបង្កើតទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រចិនអាស៊ានអោយកាន់តែមានកម្រិតខ្ពស់ជាងមុនថែមទៀត ជាពិសេសគឺធ្វើឲ្យសមាហរន្តកម្មចិនអាស៊ានកាន់តែមានភាពជិតស្និទ្ធ ៕

Comments