ប្រកាសទទួលស្គាល់សមាជិកថ្មីជិត៥០០នាក់ នៅខេត្តព្រៃវែង, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវបំពេញ​កាតព្វកិច្ច ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ លេខរៀងទី២០

(ព្រៃវែង)៖ លោក ឥត សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងស្រុកពារាំង និងជាប្រធានគណៈពង្រឹងឃុំកំពង់ពពិល និងឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់ៗគ្នា​ ត្រូវបំពេញ​កាតព្វកិច្ច ​ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ ដែលមានលេខរៀងទី២០ នៅថ្ងៃទី​ ២៩​ ខែកក្កដា​ ឆ្នាំ២០១៨​​ ដែលមាន​សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ​ ដើម្បីបន្តការអភិវឌ្ឍប្រទេស ធានាបាននិរន្តភាព សុខសន្តិភាព និងបន្តដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ។

លោក ឥត សារ៉ាត់ បានថ្លែងដូចនេះ នៅក្នុងពីធីជួបសំណេះសំណាល ប្រកាសទទួលស្គាល់ សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន៤៦៧នាក់ ដែលស្ថិតក្នុងឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី៩ ខែមិថុនានេះ។

លោកបានថ្លែងបន្តថា ក្រោយពីប្រទេសជាតិរួចផុតពីសង្គ្រាម ដោយបានចាប់ផ្តើមអភិវឌ្ឍប្រទេសពីចំណុចសូន្យ គឺមានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលជាខ្ន​ង​បង្អែកធានាបាន នូវសុខសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេស ឱ្យមានការរីកចម្រើន មានអ្វីៗគ្រប់បែបយ៉ាង រហូតមកដល់បច្ចុប្បន្ន។ ការអភិវឌ្ឍប្រទេសកម្ពុជា តាំងពីបាទដៃទទេរហូតមានថ្ងៃនេះ គឺពិតជាបានឆ្លងកាត់ឧបសគ្គ គ្រប់ដំណាក់កាល តាំងពីប្រជាពលរដ្ឋ មិនមានបាយហូបគ្រប់គ្រាន់ រហូ​តមកដល់សព្វថ្ងៃ ដែលមានជីវភាពសមរម្យ រស់នៅប្រកបដោយភាពសុខសាន ក្រោមដំបូលសន្តិភាពតែមួយរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដ៏ឆ្នើមគ្មានពីរ។

ក្នុងនោះដែរ​លោកប្រធានគណៈពង្រឹង ក៏បានឧបត្ថម្ភថវិកា៣លាន​៥ម៉ឺនរៀលសម្រាប់សមាជិកថ្មីនិងក្រុមការងារមូលដ្ឋានផងដែរ៕













Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម