អ្នកសង្គេតការណ៍ជាតិ និង​អន្តរជាតិមកពី​មីយ៉ាន់ម៉ា ចិន និង​សឹង្ហបុរី ជាង៥០,០០០នាក់ ត្រូវបាន គ.ជ.ប អនុញ្ញាតឱ្យចូលរួមសង្កេតការណ៍បោះឆ្នោត ខែក្រោយនេះ

Credit: freshnews
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការអនុញ្ញាតឱ្យអ្នកសង្គេតការជាតិ និង​អន្តរជាតិ នៃសមាគមន៍អង្គការមិនមែនរដ្ឋាភិបាលប្រមាណជាង៥០,០០០នាក់ មកពី៨២ ស្ថាប័ន ក្នុង​នោះមានអ្នកសង្គេតការណ៍អន្តរជាតិមកពីប្រទេស​មីយ៉ាន់ម៉ា ចិន និង​សឹង្ហបុរី ដើម្បីចូលរួមឃ្លាំមើលដំណើរការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់(គ.ជ.ប)​ដែលភ្នាក់ងារសារព័ត៌មានFresh News ទទួលបាននៅថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១៨នេះ។

នៅក្នុងសេចក្តីប្រកាសនោះក៏បានបញ្ជាក់ទៀតថា គ.ជ.ប ក៏បាននិង​កំពុងពិនិត្យលើពាក្យស្នើរសុំរបស់អ្នកសង្គេតការណ៍ជាតិ និង​អន្តរជាតិ នៃសមាគម អង្គការមិនមែនរដ្ឋាភិបាលប្រមាណជាង៨០០នាក់បន្ថែមទៀត៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប៖

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម