មហាយក្សចិនព្រមាន «តម្លើងពន្ធនាំចូលប្រេងពីសហរដ្ឋអាមេរិក» និងផលិតផលបម្រើវិស័យថាមពលជាច្រើនទៀត...

(ប៉េកាំង)៖ ចិនដែលជាអតិថិជន​ប្រេងដ៏ធំបំផុតរបស់​សហរដ្ឋអាមេរិក បានបន្តធ្វើការ​សងសឹក ចំពោះ​​ការគំរាមកំហែងផ្នែកសេដ្ឋកិច្ច​បែបឯតោ​ភាគី​របស់​លោក ដូណាល់ ត្រាំ តាមរយៈ​ការព្រមានបង្កើន​ពន្ធថ្មីទៀត ទៅលើឧស្ម័ន​ធម្មជាតិ ប្រេងឆៅ ព្រមទាំងផលិតផល​ផ្នែកថាមពលជា​ច្រើន​ផ្សេងទៀត។ នេះបើ​តាម​ការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។

ទីក្រុងប៉េកាំង បានគំរាមដំឡើងពន្ធលើផលិតផល​ផ្នែកថាមពល​ របស់សហរដ្ឋអាមេរិក ជាការឆ្លើយ​តបចំពោះការបង្កើនពន្ធ​ លើទំនិញ​ចិន​ក្នុងទំហំជាទឹកប្រាក់ ៥០ពាន់​លាន​ដុល្លារ ដែលត្រូវបាន​ដាក់ចេញដោយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ ការដំឡើងពន្ធ​បែបនេះរបស់​ទីក្រុង​ប៉េកាំង នឹងដាក់កំហិត​មិនឲ្យក្រុមហ៊ុន​ចម្រាញ់វត្ថុធាតុ​ដើមចិន ធ្វើការទិញ​​​ឧស្ម័នធម្មជាតិ ឬប្រេងឆៅ​របស់អាមេរិក​​ឡើយ ដែលជា​ហេតុអាច​បង្ក​ឲ្យមានការប៉ះពាល់​ជាខ្លាំង ដល់ទីផ្សារ​ថាមពល​សហរដ្ឋអាមេរិក។

គួរជម្រាបថា បើតាមស្ថិតិរបស់ក្រសួងថាមពល​អាមេរិក ចិនធ្វើការនាំចូល​ប្រេងឆៅប្រមាណ ៣៦៣,០០០បារ៉ែលជារៀងរាល់ថ្ងៃ ពីសហរដ្ឋ​អាមេរិក និងប្រហែល​ជា ២០០,០០០បារ៉ែល នៃអនុផលប្រេង​ដទៃៗ​ទៀត​ក្នុងមួយថ្ងៃ។ សង្គ្រាម​ពាណិជ្ជកម្ម​រវាងអាមេរិក និងចិន បាននិងកំពុងធ្វើឲ្យក្រុមហ៊ុនតូចធំៗក្នុងមហាយក្សទាំងពីរ​មានការ​ព្រួយបារម្ភ និងអំពាវនាវ​ឲ្យបញ្ឈប់​ផងដែរ ព្រោះ​វានឹងបង្ក​ការខាតបង់​ទាំង​សងខាង៕













Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម