មានករណីផ្ទុះយ៉ាងកក្រើក អំឡុងពេលនាយករដ្ឋមន្ត្រីអេត្យូពីថ្មីថ្លែងសុន្ទរកថាចំពោះមុខប្រជាជនជាង០៣លាននាក់ «បង្កឲ្យមនុស្សស្លាប់ និងរបួសមួយចំនួន»
(អាឌីសអាបាបា)៖ មានការផ្ទុះយ៉ាងកក្រើកមួយ បានកើតមានឡើងនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអេត្យូពីថ្មី ធ្វើការថ្លែងសុន្ទរកថា នៅចំពោះប្រជាជនជាង ០៣លាននាក់ ខណៈមានសេចក្តីរាយការណ៍មុននេះបន្តិចថា មនុស្សមួយចំនួនបានស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨។
នាយករដ្ឋមន្ត្រីអេត្យូពី លោក អាប៊ីយ អាហ៍ម៉េដ (Abiy Ahmed) បានធ្វើការថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅក្នុងរដ្ឋធានី អាឌីសអាបាបា នៅព្រឹកថ្ងៃសៅរ៍នេះតែម្តង (ម៉ោងនៅតំបន់អាហ្វ្រិកកណ្តាល) ចំពោះមុខអ្នកគាំទ្រលោក ហើយក្រោយពីលោកបញ្ចប់សុន្ទរកថាភ្លាមៗ សំឡេងផ្ទុះមួយក៏បានលាន់លឺឡើងតែម្តង នៅពេលដែលក្រុមអ្នកគាំទ្របន្តស្ថិតនៅមុខវេទិកា ដោយមិនទាន់បានចេញទៅណាអស់នោះឡើយ។
គួរបញ្ជាក់ថា ចំនួនមនុស្សស្លាប់ និងរបួសមិនទាន់ត្រូវបានបញ្ជាក់នោះទេ ប៉ុន្តែប៉ូលិសអេត្យូពីកំពុងតែធ្វើការស៊ើបអង្កេត ខណៈជន ឬក្រុមសង្ស័យដែលបង្ករឿងនេះឡើង ក៏មិនទាន់មានការបង្ហើបឲ្យដឹងនោះដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺរយៈពេលមួយខែចុងក្រោយនេះ រដ្ឋាភិបាលរបស់លោក Ahmed បានធ្វើការកែទម្រង់មួយចំនួន ដែលអាចនាំឲ្យប្រជាជន និងក្រុមជនជាតិភាគតិចមួយចំនួនមិនពេញចិត្ត៕

Comments