សម្តេចម៉ែ ចេញព្រះរាជសារថ្លែងអំណរគុណ ប្រធានព្រឹទ្ធសភា ដែលថ្វាយព្រះពរទ្រង់ ក្នុងឱកាសចម្រើនព្រះជន្ម
(ភ្នំពេញ)៖ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានចេញព្រះរាជសារមួយ ថ្លែងអំណរគុណជូន ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានផ្ញើសាលិខិតថ្វាយព្រះពរទ្រង់ នាឱកាសថ្ងៃបុណ្យចម្រើនព្រះជន្ម ញុំគម្រប់៨២ ឈានចូល៨៣ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។
ព្រះរាជសារ របស់សម្តេចម៉ែ បានធ្វើឡើង ដើម្បីឆ្លើយតប ទៅនឹងលិខិតថ្វាយព្រះពរ ដែលធ្វើឡើងដោយសម្តេច សាយ ឈុំ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។
ព្រះរាជសាររបស់សម្តេចម៉ែ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីរាយ ដោយទទួលបានលិខិតថ្វាយពរដ៏ប្រពៃ និងដង្វាយផ្កាដ៏ស្រស់ស្អាត មួយកន្ត្រក់របស់ សម្តេចវិបុលសេនាភក្តី នៅក្នុងឱកាសបុណ្យចម្រើនជន្មាយុខ្ញុំគម្រប់៨២ ឈានចូល៨៣ព្រះវស្សា។ ខ្ញុំសូមសម្តែងនូវអំណរគុណ ដ៏ជ្រាលជ្រៅ ចំពោះយុត្តិធម៌ដែល សម្តេចវិបុលសេនាភក្តីផ្តល់ដល់ខ្ញុំ ក្នុងការដង្ហែ ព្រះករុណា ប្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បម្រើប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា»៕
ខាងក្រោមនេះ ជាព្រះរាជសាររបស់សម្តេចម៉ែ មុនិនាថ សីហនុ និង សារលិខិតថ្វាយព្រះពរទ្រង់ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ៖

Comments