គ.ជ.ប កម្ពុជា នឹងជួបពិភាក្សារជាមួយ គ.ជ.ប អង់គ្លេស ដើម្បីពិភាក្សាការងារនិងផ្លាស់ប្តូរបទពិសោធន៍

Credit: freshnews
(ភ្នំពេញ)៖ តំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កម្ពុជា នឹងមានកិច្ចពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍មួយជាមួយ គ.ជ.ប របស់ចក្រភពអង់គ្លេស នៅប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីលោក ឌឹម សុវណ្ណារុំ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News​ ទទួលបាននៅមុននេះ។

ការជួបពិភាក្សានេះធ្វើឡើង នៅអំឡុងទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូ គ.ជ.ប កម្ពុជា ដឹកនាំដោយលោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ទៅកាន់ប្រទេស អង់គ្លេស ដែលចាប់ផ្តើមពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះតបតាមការអញ្ជើញរបស់ ប្រធាន គ.ជ.ប នៃចក្រភពអង់គ្លេស និងតាមការចាត់តាំងរបស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅកម្ពុជា។

អ្នកនាំពាក្យ ឌឹម សុវណ្ណារុំ បានឲ្យដឹងយ៉ាងដូច្នេះថា៖ «គណៈប្រតិភូនឹងជួបសវនាការជាមួយ ឯកឧត្តម Sir John HOLMES ប្រធាន គជប នៃចក្រភពអង់គ្លេស នាទីក្រុងឡុងដ៍។ ទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណង សិក្សាស្វែងយល់ផ្លាស់ប្តូរបទពិសោធន៍ និងមេរៀនថ្មីល្អៗពី គជប អង់គ្លេស ដើម្បីជាប្រទីបថ្មីបន្ថែមទៀត សម្រាប់ការបោះឆ្នោតជាតិ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨»។

ជំនួបខាងលើនេះ ធ្វើឡើងស្របពេលដែលកម្ពុជា កំពុងរៀបចំដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី០៦ ដែលនឹងត្រូវបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។ ក្នុងនោះក៏មានគណបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជែងផងដែរ។

យ៉ាងណាមិញ ក្រៅពីអ្នកសង្កេតការណ៍ជាតិ ជាច្រើននោះ សម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នាខែកក្កដា ខាងមុខនេះ ប្រទេសមួយចំនួនក៏បានប្រកាសជំហរ រួចហើយថា ពួកគេនឹងដាក់អ្នកជំនាញចូលរួមសង្កេតការណ៍បោះឆ្នោត នៅក្នុងប្រទេសកម្ពុជា៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម