ផ្ទះទី៧៥ ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលី នៅខេត្តកំពង់ធំ

Credit: freshnews
(កំពង់ធំ)៖ នៅព្រឹកទី១៣ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តមសេ​នីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំសហការី អមដំណើរ​ដោយ​លោក​ អ៊ុត​ វណ្ណារ៉ា អភិបាលស្រុក​ និង​ជា​ប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធ​ជន​ស្រុក​ប្រាសាទ​សំបូរ​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ភូមិ​-ឃុំ​ស្រុក​ បាន​បន្តទៅប្រគល់ផ្ទះថ្មី​ ដែលជាខ្នងផ្ទះទី៧៥ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនលោក ព្រំ ទុន ជាគ្រួសារយុទ្ឋជនពលី រស់នៅភូមិឈើទាលជ្រុំ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក ព្រំ ទុន អាយុ៧១ឆ្នាំ មានកូន០៥នាក់ នៅក្នុងបន្ទុក (មានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ)មានមុខរបរធ្វើស្រែ លោកត្រូវជាឪពុក​យុទ្ធ​ជន​ពលី​ឈ្មោះ​ទួន​ ម៉ៅ​ លោកព្រិន្ទបាលទោ ទួន ម៉ៅ បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៨ មានតួនាទីជាមេបញ្ជាការរង.ខ១ គ៣ នៃអង្គភាព វរៈសេនាតូចលេខ៣០ នៃយោធាខេត្តកំពង់ធំ​ ក្នុង​សម័យ​រដ្ឋ​កម្ពុជា​។ ព្រិន្ទបាលទោ ទួន​ ម៉ៅ​ បានពលីជីវិតនៅក្នុងសមរភូមិស្រុកស្ទោង ខេត្ត​កំពង់ធំ​ នៅឆ្នាំ១៩៩២។

លោក សោម ស៊ុន បានឱ្យដឹងថាផ្ទះថ្មីនេះ មានទំហំ ៦ម៉ែត្រx៤ម៉ែត្រ សាងសង់អំពីឈើ ដំបូលនិងជញ្ជាំងសង្ក័សី ក្រាលក្តារ ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ ៦,៤៦៥,០០០ រៀល ( គិតទាំងថ្លៃឈ្នួលជាង )។ ក្នុងពិធីប្រគល់ផ្ទះថ្មីនេះដែរលោក និងក្រុមការងារសមាគមអតីតយុទ្ធជនខេត្ត បាននាំយកអំណោយរបស់សម្តេចតេជោ ទៅជូនគាត់បន្ថែមទៀតរួមមាន៖ អង្ករ ៥០ គីឡូក្រាម មីយើង០២ កេស ទឹកត្រីទឹកស៊ីអ៊ីវ០២យួរ ត្រីខកំប៉ុង០១យួរ មុងជ្រលក់ថ្នាំចំនួន០១ និងថវិកា ២៨០,០០០ រៀល។

អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារលោ​ក ព្រំ ទុន មានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង ហើយសូមដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន និង​ប្តេជ្ញា​ចិត្ត​គាំទ្រ​សម្តេច​តេជោ​ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រីជារៀងរហូត៕















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម