គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ក្រមសីលធម៌សម្រាប់អ្នកសារព័ត៌មាន នៅក្នុងដំណាក់កាលបោះឆ្នោត
Credit: freshnews
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ក្រមសីលធម៌ សម្រាប់អ្នកសារព័ត៌មាននៅក្នុងដំណាក់កាលបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ។
តាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានឱ្យដឹងថា ការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ មិនអាចដំណើរការទៅកើតទេ បើគ្មានប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ ប៉ុន្តែអ្នកសារព័ត៌មាន មិនអាចធ្វើអ្វីប្រាសចាកពីវិជ្ជាជីវៈរបស់ខ្លួនបានទេ។
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ បានលើកឡើងចំណុចសំខាន់៤ចំណុច ដែលឆ្លើយតបទៅនឹងហេតុផល គ.ជ.ប ត្រូវមានក្រមសីលធម៌សម្រាប់អ្នកសារព័ត៌មាន រួមមាន៖
ទី១៖ សារសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចំពោះការបោះឆ្នោត
ទី២៖ អំណាចរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
ទី៣៖ ការគោរពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានអាជីព
និងទី៤៖ ក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណាក់កាលបោះឆ្នោត។
សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងរបស់ គ.ជ.ប ដូចខាងក្រោម៖

Comments