លោក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយ លោក ហ្គោ ចុកតុង អតីតនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី

(សិង្ហបុរី)៖ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ «លីក្វាន់យូរ» លោក ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសមជាមួយលោក ហ្គោ ចុកតុង (Emeritus Senior Minister Goh Chok Tong) អតីតនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី។

ក្នុងជំនួបនេះ អតីតនាយករដ្ឋមន្រ្តី បានរំលឹកអំពីការងារមួយចំនួន ជាមួយប្រទេសកម្ពុជាក្នុងតំណាក់កាលដែល លោកកាន់តំណែងជានាយករដ្ឋមន្រ្តី ហើយជាពិសេសលោក បានរំលឹកអនុស្សាវរីយ៍ដ៏ល្អជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានសង្កត់ធ្ងន់ថា មានតែស្ថេរភាព និងសន្តិភាព ទើបធ្វើឱ្យប្រទេសមានការអភិវឌ្ឍ ហើយលោកសង្ឃឹមថា ប្រទេសកម្ពុជា នឹងបន្តការអភិវឌ្ឍទៅមុខកាន់តែលឿននាពេលអនាគត។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សាធារណរដ្ឋសិង្ហបុរី ដែលជានិច្ចកាលជាដៃគូចែករំលែកបទពិសោធន៍ និងសហប្រតិបត្តិការដ៏ល្អរបស់ប្រទេសកម្ពុជា និងសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តរក្សាទំនាក់ទំនងល្អតទៅទៀតនាពេលអនាគត៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម