បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស! ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ដឹកនាំមន្ដ្រីរាជការក្រសួងសាធារណការ ចូលរួមបរិច្ចាគឈាម
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរាជការក្រសួង ចំនួន១៣០នាក់ ចូលរួមបរិច្ចាគឈាមនៅក្នុងកម្មវិធីផ្តល់ឈាមរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅទីស្តីការក្រសួងសាធារណការ។
ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគឈាមដើម្បី សង្គ្រោះជីវិត និងបានគូសបញ្ជាក់ថា នេះគឺជាកាយវិការប្រកបដោយមនុស្សធម៌ដ៏មានតំលៃបំផុត ដែលប្រជាពលរដ្ឋគ្រប់រូបគួរចូលរួមទាំងអស់។
គួរបញ្ជាក់ថា ការបរិច្ចាគឈាមមានអត្ថប្រយោជន៍ជួយដល់សង្គម ជួយអ្នកជំងឺដែលខ្វះឈាម បង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គមដើម្បីប្រទេសជាតិ។ ម្យ៉ាងវិញទៀត វាជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាអំពើមនុស្សធម៌ និងជាពលរដ្ឋម្នាក់ដែលឆ្លើយតបទៅនឹងសង្គមយ៉ាងពិតប្រាកដផងដែរ។
លោកវេជ្ជបណ្ឌិត ហុក គីមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និងការកោតសរសើរចំពោះមន្ត្រីរាជការ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបរិច្ចាគឈាម និងថវិកាមួយចំនួនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។
សូមជម្រាបថា ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ធ្លាប់បានឲ្យដឹងថា តម្រូវការឈាមសម្រាប់សង្គ្រោះជីវិតមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០១៨នេះ មានប្រហែលជា៨៥,០០០ប្លោក ខណៈនៅឆ្នាំ២០១៧ មានត្រឹម៧៥,០០០ប្លោក។
រយៈពេល៥ខែ ឆ្នាំ២០១៨ មជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា ទទួលបានអំណោយឈាម និងផ្គត់ផ្តង់ឈាមទៅដល់គ្រប់មន្ទីរពេទ្យទាំងអស់ បានរហូតដល់៣៥,០០០ប្លោកហើយនៅទូទាំងប្រទេស ហើយមានសន្ទុះកើនឡើងជាងឆ្នាំ២០១៧ ពី១៥ ទៅ២០ភាគរយ៕

Comments