គ.ជ.ប ប្រកាសផ្លូវការថា គិតត្រឹមថ្ងៃនេះ ការបោះពុម្ពសន្លឹកឆ្នោត សម្រេចបាន៥០ភាគរយ ហើយគ្រោងបញ្ចប់នៅថ្ងៃទី១០កក្កដា

Credit: freshnews
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ ការបោះពុម្ពសន្លឹកឆ្នោត គឺសម្រេចបាន៥០ភាគរយហើយ។ ជាមួយគ្នានេះ គ.ជ.ប ក៏គ្រោងនឹងបញ្ចប់ការបោះពុម្ពសន្លឹកឆ្នោតយ៉ាងយូរ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ។

លោក ឌឹម សុវណ្ណរុំ សមាជិក និងជាអ្នកនាំពាក្យ ​គ.ជ.ប បានថ្លែងថា គ.ជ.ប បានបោះពុម្ពសន្លឹកឆ្នោតចំនួន១៤ ខេត្តរួចរាល់ហើយនៅថ្ងៃនេះ ដោយឡែករាជធានី-ខេត្ត ចំនួន១១ផ្សេងទៀត កំពុងធ្វើការបោះពុម្ព។ តាមគម្រោង គ.ជ.ប ត្រូវបោះពុម្ពសន្លឹកឆ្នោតចំនួន១០,៥២៥,៦៥០ សន្លឹកក្នុងនោះរួមមាន៖

* សន្លឹកឆ្នោតតាមការិយាល័យមានចំនួន៩,៥៣០,៤៥០សន្លឹក
* សន្លឹកឆ្នោតគំរូ សម្រាប់យកទៅបណ្តុះបណ្តាលមានចំនួន ៣២៩,២០០សន្លឹក៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម