ចង់តដៃឬ? ដូណាល់ ត្រាំ គំរាម​ដំឡើងពន្ធ ២០% លើការ​នាំចូល​រថយន្ត​ពីសហភាពអឺរ៉ុប ដោយសារតែការ​ហ៊ាន​ដំឡើងពន្ធ​តបតអាមេរិក!

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានគំរាម​បន្ថែម​ទៀត​នៅថ្ងៃសុក្រ (ពេលវេលា​នៅ​វ៉ាស៊ីនតោន) សប្ដាហ៍​នេះថា សហរដ្ឋអាមេរិក​នឹងតម្លើងពន្ធ ២០ភាគរយ លើការនាំចូលរថយន្ដ​ពីសហភាព​អឺរ៉ុប។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ ធ្វើការព្រមាន​បែបនេះ​នៅសារមួយ​បង្ហោះលើ Twitter។ ប្រធានាធិបតី​អាមេរិក​រូបនេះ បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «ផ្អែកលើពន្ធ និងរបាំង​ពាណិជ្ជកម្ម​អស់រយៈដ៏យូរ​ ដែលបាន​ដាក់លើ​សហរដ្ឋអាមេរិក បើសិនជា​សហភាពអឺរ៉ុប​មិនព្រមដកពន្ធ​ និង​របាំងពាណិជ្ជកម្ម​នេះចោលទេ នោះយើង​នឹងតម្លើងពន្ធ ២០ភាគរយ លើការនាំចូល​រថយន្ដទាំងអស់របស់ពួក​គេ​ មកកាន់​សហរដ្ឋអាមេរិកវិញ»។

គួរបញ្ជាក់ថា ការព្រមានរបស់​លោក ត្រាំ កើតមានឡើងបន្ទាប់ពីរដ្ឋបាល​របស់លោក កាលពីខែមុនបាន​បើកការស៊ើបអង្កេត​ លើការ​នាំចូលរថយន្ដ​ពីសហភាពអឺរ៉ុប ហើយការស៊ើប​អង្កេតនេះ​ទៀតសោត ត្រូវបានរដ្ឋមន្រ្តី​ពាណិជ្ជកម្ម​អាមេរិក លោក វ៉ាលប៊ឺរ រ៉ូស (Wilbur Ross) បានប្រកាសថា ក្រសួងមាន​គំរោងបញ្ចប់​ការស៊ើប​អង្កេតនេះ នៅចុង​ខែកក្កដា ឬខែសីហា​ខាងមុខ​នេះ។

ប៉ុន្តែកាលពីថ្ងៃសុក្រ សហភាព​អឺរ៉ុប​បានប្រកាស​ពីវិធានការតម្លើងពន្ធ​ លើផលិតផល​អាមេរិក​ក្នុងនោះ​មានទាំងដែក អាលុយមីញ៉ូម និងផលិតផល​កសិកម្ម​ជាដើម គិតជាទឹកប្រាក់​ស្មើនឹង​ជាង ៣.២៤​ពាន់លាន​ដុល្លារ៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម