ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសអនុញ្ញាតឲ្យនិស្សិត ឈប់សម្រាកចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់៣០ ខែកក្កដា ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការចូលរួមបោះឆ្នោត
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសអនុញ្ញាតឲ្យនិស្សិត ឈប់សម្រាកចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់និស្សិតក្នុងការចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
នេះបើតាមលិខិតរបស់ក្រសួងអប់រំ ជម្រាបជូនទៅ លោក-លោកស្រី សាកលវិទ្យាធិការ នាយកគ្រប់គ្រឹះស្ថានឧត្ដមសិក្សា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ។
ខាងក្រោមនេះ ជាលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា៖
Comments