៤គូជក់ចិត្តរាត្រីនេះ បញ្ចប់វគ្គសន្សំពិន្ទុនៃពូល C និងពូល D ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2018

Credit: freshnews
(ម៉ូស្គូ)៖ ៤គូសំខាន់រាត្រីនេះ នឹងបញ្ចប់វគ្គសន្សំពិន្ទុពូល C និងពូល D នៃព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី គឺជាការជួបគ្នារវាងរវាងក្រុមជម្រើសជាតិអូស្រ្តាលី ប៉ះប៉េរូ ស្របពេលដាណឺម៉ាក ត្រូវប៉ះមាន់គកបារាំង នៅម៉ោង ៩យប់នេះដំណាលគ្នាបញ្ចប់ជុំទី៣ នៃពូល C មុនពេល ២ប្រកួតបញ្ចប់ពូល D នឹងចាប់ផ្តើមនៅម៉ោង ១រំលងអាធ្រាត្រ។ អូស្រ្តាលី ត្រូវបានឈ្នះប៉េរូយប់នេះ ដើម្បីមានសង្ឃឹមក្នុងការប្រជែងកៅអីឡើងទៅវគ្គ១៦ក្រុម ខណៈដាណឺម៉ាក ត្រូវការត្រឹមតែស្មើពេលជួបអតីតជើងឯក World Cup 1998 បារាំង ដើម្បីមាន ៥ពិន្ទុឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ជាមួយបារាំងតែម្តង។

សម្រាប់ឯ២ប្រកួតទៀតដែលចាប់ផ្តើមនៅម៉ោង ១រំលងអាធ្រាត្រវិញនោះ គឺជាការជួបគ្នារវាងអាយឡែន ត្រូវជួបក្រូអាត និងអាហ្សង់ទីន ត្រូវការឈ្នះនីហ្សេរីយ៉ា ដាច់ខាតរាត្រីនេះ ដើម្បីមានសង្ឃឹមទទួលបានកៅអី១ ឡើងទៅវគ្គ១៦ចុងក្រោយ គ្រាដែលក្រូអាតមិនភ័យពីលទ្ធផលយប់នេះឡើយ ដោយរកបាន ៦ពិន្ទកក់កៅអីរួចស្រេចហើយនោះ៕















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម