CMAC ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនា ដែលបញ្ចូលមន្ត្រីសុីម៉ាក់ទាំងអស់ ក្នុងក្របខណ្ឌ ខ.ភ.ម ជាផ្លូវការ

Credit: freshnews
(ភ្នំពេញ)៖ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា នៅថ្ងៃទី១៩​ ខែមិថុនា​ ២០១៨នេះ​ ក្នុងនា​មមន្ត្រី-បុគ្គលិកអង្គភាពសុី​ម៉ាក់ទាំងអស់​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត​ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរារដ្ឋាភិបាល ដែលបានសម្រេចបញ្ចូលក្របខណ្ឌមន្ត្រីបុគ្គលិកអង្គភាពសុីម៉ាក់ទាំងអស់ ក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ​ជាផ្លូវការ។

លោកថា កាបញ្ចូលក្របខណ្ឌនេះ នៅពេលបញ្ចប់ភារកិច្ចក្នុងកិច្ចសន្យា​ និងអ្នកចូលវិវត្តន៍​ ពលី​ ពិការ​ បាត់បង់លទ្ធភាពពលកម្ម​។

លោក ហេង រតនា ក៏បានបញ្ជាក់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «សូមគោរពអរគុណផងដែរចំពោះ សម្តេចពិជ័យសេនា​ ដែលបានគោរពស្នើសុំការបញ្ចូលក្របខណ្ឌ័នេះ ជូនសម្តេចតេជោ​ ទន្ទឹងនឹងនេះ ក៏សូមអរគុណគណ:កម្មការបញ្ចូលក្របខ័ណ្ឌ និងប្រគល់ឋានន្តរស័ក្តិនៃក្រសួងការពារជាតិ​ ដែលបានខិតខំយ៉ាងមមាញឹកលើការងារនេះ»។

លោកបានបញ្ជាក់ទៀតថា​ អង្គភាពសុីម៉ាក់ជាស្ថាបន័​ជាតិ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩២​ តាមភារកិច្ចមានចែងក្នុងព្រះរាជក្រឹត្យ​ និងព្រះរាជក្រម! ក្រោយទទួលបាននូវសេចក្តីសម្រេចរបស់ សម្តេចតេជោនេះ​ គណៈកម្មការបញ្ចូលក្របខណ្ឌ នឹងខិតខំផ្តល់ជូនបងប្អូនជាវិវត្តន៍ជន​ បាត់បង់លទ្ធភាពពលកម្ម​ និងគ្រួសារពលី​ ឱ្យបានឆាប់បំផុត៕















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម