ប្រកាសបញ្ចូលសមាជិក CPP ថ្មីជាង៤០០នាក់នៅស្រុករវៀង, ប្រធានក្រុមងារការចុះជួយស្រុងរវៀង អំពាវនាវឲ្យប្រជាពលរដ្ឋ បោះឆ្នោតឲ្យបក្សដែលបម្រើជាតិពិតប្រាកដ

Credit: freshnews
(ព្រះវិហារ)៖ ប្រជាពលរដ្ឋដែលជាអតីតអ្នកគាំទ្រគណបក្សផ្សេងៗចំនួន៤១០នាក់ រស់នៅឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានប្រកាសបញ្ចូល ជាសមាជិកពេញសិទ្ធិ គណបក្សប្រជាជនកម្ពុជា (CPP) នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានក្រុមការងារចុះជួយ ស្រុករវៀង ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះ លោក ពឹង ទ្រីដា បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអតីតសមាជិកថ្មីគណបក្សទាំងអស់ ដែលបានភ្ញាក់រលឹកមករួមរស់ ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ និងបានធ្វើពិធីប្រកាសបញ្ចូលនៅពេលនេះ។

លោកបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស តែងបើកទូលាយស្វាគមន៍ ចំពោះសមាជិកគណបក្សផ្សេងៗ ដែលមានបំណងចង់មករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាវិញ ដោយប្រកាន់ទោសអូសដំណើរនោះទេ ព្រោះអ្នកទាំងនោះ គឺជាជនរងគ្រោះដែលចាញ់បោកការ ឃោសនាភូតកុហករបស់គេ។

បន្ថែមលើនេះលោក ពឹង ទ្រីដា បានថ្លែងបន្តទៀតថា គណបក្សប្រជាជនកម្ពុជា ចាត់ទុកប្រជាពលរដ្ឋ ជាស្នូលនៃការអភិវឌ្ឍ «ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ» មិនបានឃោសនាបោកបញ្ឆោតដូចគណបក្សខ្លះ ដែលធ្វើឲ្យប្រជាពលរដ្ឋ ក៍ដូចជាសមាជិកបក្សរបស់ខ្លួនរងគ្រោះនោះទេ។

ជាមួយគ្នានេះផងដែរ លោកក៍បានអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ បោះឆ្នោតជូនគណបក្សណា ដែលបម្រើជាតិពិតប្រាកដ មិនត្រូវបោះឆ្នោតឲ្យបក្សណាដែលបានតែសន្យា ពោលបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០។

មុននឹងបញ្ចាប់កម្មវិធី លោក ពឹង ទ្រីដា បានប្រគល់លិខិតសុំចុះចូល និងបណ្ណគណបក្សដល់សមាជិកថ្មីទាំង៤១០នាក់ ព្រមទាំងបានចែកអំណោយក្រម៉ាម្នាក់មួយ ដែលជាអំណោយ លោកអ៊ុន ចាន់ដា បន្ទាប់មក សមាជិកទាំងអស់ បានទទួលទាននំបញ្ចុកជុំគ្នា ដោយក្តីរីករាយស្និទ្ធស្នាល យ៉ាងក្រៃលែងផងដែរ៕

















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម