ក្រសួងសុខាភិបាល ប្រកាសដល់ប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់ផលិតផលសម្រកទម្ងន់ និងសន្លាក់ ដែលលក់តាម Facebook របស់គណនីឈ្មោះ សុខភាពបៃតង ដែលអាចបង្កឲ្យគ្រោះថ្នាក់ដល់ជីវិត
Credit: freshnews
(ភ្នំពេញ)៖ ដើម្បីជៀសរៀងខាតបង់ប្រាក់ និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់បាត់បង់អាយុជីវិត របស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់ ផលិតផលឱសថសម្រកទម្ងន់ ឱសថព្យាបាលជំងឺ សន្លាក់ និងឱសថដទៃទៀត ពិសេស ឱសថសម្រកទម្ងន់ឈ្មោះ Caroline Capsule, Caroline Coffee និងឱសថព្យាបាលជំងឺឈ្មោះ OSTO ដែលពុំបានត្រួតពិនិត្យ និងពុំចុះបញ្ជិកា ហើយផ្សព្វផ្សាយតាមរយៈគណនីឈ្មោះ សុខភាពបៃតង ។តាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្រសួងបញ្ឈប់ឲ្យមានការនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយ ពីឱសថសម្រកទម្ងន់ និងសន្លាក់ដែលមានឈ្មោះដូចខាងលើនេះជាបន្ទាន់ បើមិនបញ្ឈប់នោះទេ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះគណនីឈ្មោះ សុខភាពបៃតង ដែលបាននាំចូលផ្សព្វផ្សាយលក់ ឬចែកចាយឱសថសម្រកទម្ងន់ ឈ្មោះ Caroline Capsule, Caroline Coffee និងឱសថព្យាបាលជំងឺសន្លាក់ឈ្មោះOSTO ទៅតាមច្បាប់ស្ដីពីច្បាប់វិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រង ឱសថជាធរមាន ។
សូមអានព័ត៌មានលម្អិតដែលមានដូចខាងក្រោមនេះ៖
Comments