៣គូសំខាន់រាត្រីនេះ ខណៈម្ចាស់ផ្ទះរុស្ស៊ី ប៉ះអេហ្ស៊ីប ក្នុងព្រឹត្តិការណ៍ World Cup 2018

(ម៉ូស្គូ)៖ ៣ប្រកួតបន្តនៅយប់នេះ ប្រចាំថ្ងៃទី៦ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ស្របពេលម្ចាស់ផ្ទះរុស្ស៊ី ត្រូវជួបក្រុមជម្រើសជាតិមកពីអាហ្រ្វិក អេហ្ស៊ីប នៅម៉ោង ១រំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា)។
ក្រុមមកពីតំបន់អាមេរិកឡាទីន កូឡុំប៊ី នឹងត្រូវប៉ះក្រុមលេខ១ ប្រចាំទ្វីបអាស៊ី សាម៉ូរៃខៀវជប៉ុន នាម៉ោង ៧យប់ថ្ងៃអង្គារ ទី១៩ ខែមិថុនា មុនពេលក្រុមនៅអឺរ៉ុប ប៉ូឡូញ ត្រូវជួបក្រុមមកពីទ្វីបអាហ្រ្វិក សេណាហ្គាល់ នៅម៉ោង ១០យប់នៃការ ប្រកួតសន្សំពិន្ទុនៃពូល H ចុងក្រោយគេក្នុងចំណោមទាំង ៨ពូល ស្មើនឹង ៣២ប្រទេស។
យ៉ាងណាមិញ សម្រាប់គូចុងក្រោយគេ គឺជាការជួបគ្នារវាងម្ចាស់ផ្ទះរុស្ស៊ី ត្រូវជួបក្រុមរបស់ Mahamed Salah នាម៉ោង ១រំលងអាធ្រាត្រ ដែលជាការប្រកួតក្នុងជុំទី២ នៃវគ្គសន្សំពិន្ទុប្រចាំពូល A ក្រោយពេលរុស្ស៊ីបានបំបាក់អារ៉ាប៊ីសាអូឌីត ៥-០ នៅថ្ងៃបើកឆាក មុនពេលអេហ្ស៊ីប បានចាញ់អ៊ុយរូហ្គាយ ១-០ នៅនាទីចុងម៉ោង៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម