៣គូសំខាន់រាត្រីនេះ ក្នុងជុំទី២ នៃព្រឹត្តិការណ៍ World Cup 2018 នៅរុស្ស៊ី

(ម៉ូស្គូ)៖ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលមានប្រទេសរុស្ស៊ីធ្វើជាម្ចាស់ផ្ទះនោះ បានដំណើរដល់ជុំទី២ ដោយមាន៣គូពិសេសជាបន្តសម្រាប់ថ្ងៃពុធទី២០ ខែមិថុនា រួមមាន ព័រទុយហ្គាល់ ត្រូវប៉ះម៉ារ៉ុក មុនពេលអេស្ប៉ាញ ត្រូវជួបអ៊ឺរ៉ង់ និងអ៊ុយរូហ្គាយ នឹងប៉ះអារ៉ាប៊ីសាអូឌីត។ អតីតក្រុមជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 ព័រទុយហ្គាល់ នឹងត្រូវចាប់ផ្តើមប្រកួតដំបូងក្បាលព្រលប់ម៉ោង ៧យប់នេះ ដោយប៉ះក្រុមមកពីទ្វីបអាហ្រ្វិក ម៉ារ៉ុក ក្នុងនាមក្រុមដែលមានកីឡាករឆ្នើមពិភពលោក Cristiano Ronaldo ទើបរកបាន១ពិន្ទុនៅឡើយ ក្រោយប្រកួតបានស្មើគ្នា ៣-៣ កាលពីថ្ងៃបើកឆាកនៃពូល B មុនពេលអតីតក្រុមជើងឯក World Cup 2010 អេស្ប៉ាញ នឹងត្រូវជួបក្រុមកំពូលតារាងអ៊ីរ៉ង់ នៅម៉ោង ១រំលងអាធ្រាត្រ។

យ៉ាងណាមិញ អ៊ុយរូហ្គាយ នឹងត្រូវបានប្រកួតបញ្ចប់ជុំទី២ ប្រចាំពូល A រាត្រីម៉ោង១០យប់ ក្រោយពេលរុស្ស៊ីបានកក់ កៅអីឡើងទៅវគ្គ១៦ក្រុម រួចរាល់ហើយ ក្រោយបន្តបំបាក់ក្រុមមកពីទ្វីបអាហ្រ្វិក អេហ្ស៊ីប ដោយលទ្ធផល ៣-១ ដើម្បី ឡើងទៅលេខ១ ក្នុងពូល A មាន៦ពិន្ទុ និងស៊ុតបញ្ចូលទីគូប្រកួតបាន ៨គ្រាប់ និងរបូតវិញតែ១គ្រាប់ប៉ុណ្ណោះ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម