ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និង ស.ស.យ.ក ចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកអង្គរជុំជាង១ពាន់នាក់

Credit: freshnews
(សៀមរាប)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងមន្ទីរពេទ្យកុមារអង្គរ បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពនគរភាស បានចំនួនជាង ១នាក់/ករណី នៅឃុំនគរភាស ស្រុកអង្គរជុំ នាថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ។

ក្នុងការចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដោយផ្ទាល់នេះ គឺដោយមានការចូលរួមពីលោក សំកុល សុចិត្រ្តា អនុប្រធាន ស.ស.យ.ក ប្រចាំខេត្តសៀមរាប, លោក អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប, និងអស់លោក លោកស្រី មន្ត្រីរាជកា នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រួមនិងវត្តមានថ្នាក់ដឹកនាំ/មន្ត្រី ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យ/បុគ្គលិក នៃមន្ទីរពេទ្យកុមារអង្គរ ដែលក្នុងនោះ មានក្រុមគ្រូពេទ្យ យុវជន ស.ស.យ.ក សរុបប្រមាណ ៥០នាក់។

លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានបញ្ជាក់ថា គោលបំណងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តសៀមរាប និងក្រុមការងារ គឺផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋក្រីក្រ ដោយឥតគិតថ្លៃ។ ការពិនិត្យ និងព្យាបាលនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាសុខាភិបាល និងផ្តល់ឱកាសជូនអ្នកដែលមានវិជ្ជាជីវៈពេទ្យ និងកម្លាំងស្ម័គ្រចិត្ត ចូលរួមធ្វើសកម្មភាពមនុស្សធម៌/សង្គម។

លោក បានបញ្ជាក់ទៀតថា បេសកកម្មរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងដៃគូរសហការ នឹងបន្តចុះព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅគ្រប់បណ្តាលស្រុក ទូទាំងខេត្តសៀមរាប ។ ហើយក្រុមគ្រូពេទ្យ ក៏បានធ្វើការអប់រំសុខភាពដល់ប្រជាពលរដ្ឋ ឲ្យចេះថែទាំសុខភាព និងត្រូវហូបស្អាត រស់នៅស្អាត ដើម្បីលើកកម្ពស់សុខុមាលភាព និងជៀសវាងពីជំងឺផ្សេងៗ ពិសេសជួយកាត់បន្ថយនូវការចំណាយទៅលើសេវាព្យាបាលជំងឺ ផងដែរ៕



















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម