លិចសាឡង់ដឹកមនុស្ស១៤០នាក់នៅឥណ្ឌូណេស៊ី, ប្រតិបត្តិការសង្គ្រោះកំពុងធ្វើឡើង ខណៈមនុស្ស០៤នាក់បានស្លាប់!

(ហ្សាការតា)៖ ការសង្គ្រោះកំពុង​តែធ្វើឡើងយ៉ាង​បន្ទាន់បំផុត បន្ទាប់ពីអាជ្ញាធរ​ឥណ្ឌូណេស៊ី នៃតំបន់ភាគកណ្តាល​ប្រទេសបានរាយការណ៍ថា សាឡង់មួយគ្រឿង ផ្ទុកអ្នកដំណើររហូតដល់ទៅ ១៤០នាក់ បានលិច ខណៈ​ក្រុមសង្គ្រោះបានរកឃើញមនុស្សស្លាប់ ០៤នាក់ហើយ។ នេះបើតាមការ​ចេញផ្សាយដោយ Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។

ភ្លាមៗបែបនេះ​ពុំមានព័ត៌មាន​បញ្ជាក់អំពីមូលហេតុ នៃការលិចសាឡង់នោះ​ឡើយ ដោយក្រុម​សង្គ្រោះ​ឥណ្ឌូណេស៊ី កំពុងធ្វើប្រតិបត្តិការ​នៅចំណុចកើតហេតុ ស្ថិតក្នុងដែនសមុទ្រ​នៃខេត្ត ស៊ូឡាវេស៊ី (Sulawesi) ភាគកណ្តាលប្រទេស។

គួរបញ្ជាក់ថា កាលពី​ខែមុននេះ​ក៏មានករណី​លិចសាឡង់ដឹកអ្នក​ដំណើរផងដែរនៅ បឹងតូបា ដែលជារណ្តៅភ្នំភ្លើងជ្រៅបំផុតរបស់​ឥណ្ឌូណេស៊ី បានបណ្តាលឲ្យ​មនុស្សប្រមាណ ២០០នាក់ស្លាប់៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម