រដ្ឋាភិបាលស្វីស «ដាក់ពាក្យប្តឹងសហរដ្ឋអាមេរិក» ទៅកាន់អង្គការ WTO ពាក់ព័ន្ធ​​ការតម្លើង​ពន្ធ!

​(ហ្សឺណែវ)៖ រដ្ឋាភិបាលស្វីស​បានសម្រេចចិត្ត​ ដាក់ពាក្យប្ដឹង​សហរដ្ឋអាមេរិក​ហើយ នៅ​ថ្ងៃអង្គារនេះ ទៅកាន់អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO​) ជុំវិញការតម្លើងពន្ធ​លើដែកថែប និងអាលុយ​មីញ៉ូម ដែលនាំឲ្យបណ្តា​ប្រទេសអឺរ៉ុបជាច្រើន​ផ្ទុះកំហឹង។ នេះបើតាម​ក្រសួងសេដ្ឋកិច្ច​ស្វីស ដកស្រង់​ដោយ​ទីភ្នាក់​ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន ក្រសួង​សេដ្ឋកិច្ច​ស្វីស​បានឱ្យដឹងទៀតថា «ដោយសំអាងលើការយល់ឃើញ​របស់ស្វីស ការតម្លើងពន្ធ​បន្ថែម ដែលសហរដ្ឋអាមេរិក​អះអាងថា ធ្វើឡើងដើម្បី​ការពារសន្តិសុខ​ជាតិ​នោះ គឺជារឿងមិន​សមហេតុផល»។

គួរបញ្ជាក់ថា បើតាម​ច្បាប់ WTO សហរដ្ឋអាមេរិក​មាន​រយៈពេល ៦០ថ្ងៃ ក្នុងការ​ផ្សះផ្សា​ជម្លោះ ហើយបន្ទាប់​ពីនោះស្វីសអាច​បង្កើន​ជម្លោះ តាមរយៈការ​ស្នើសុំឱ្យ WTO បង្កើតអង្គចៅក្រម​មួយដើម្បី​វិនិច្ឆ័យ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម