លោកស្រី ហ៊ុន ស៊ីណាត កោតសរសើរឧកញ៉ា ស្រី ចាន់ថន ដែលប្រែក្លាយតំបន់វិហារសួគ៌ ក្លាយជាតំបន់ទេសចរណ៍ រោងចក្រ សួនកម្សាន្ដដ៏អស្ចារ្យ​

(ភ្នំពេញ)៖ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ​បានកោតសសើរ​ឧកញ៉ា ស្រី ចាន់ថន ពីក្មេងរត់តុគុយទាវក្លាយជាអគ្គនាយកក្រុមហ៊ុន Skyland group និងបានចូលរួមចំណែកអភិវឌ្ឍអតីតតំបន់សង្រ្គាមបង្ហូរឈាម វិហ៊ារសួគ៌ក្លាយជាតំបន់ទេសចរណ៍ រោងចក្រ កសាងសួនច្បារ​ បុរី​តំលៃថោកដ៏អស្ចារ្យ​ ដែលធ្វើឲ្យប្រជាជនខ្មែរជាង៣ម៉ឺននាក់ ទទួលបានការងារធ្វើ និងពលករចំណាកស្រុកទៅថៃជាង១០០គ្រួសារ បានវិលត្រលប់មករួមរស់ជាមួយគ្រួសារ។​

ការកោតសរសើរយ៉ាងដូច្នេះត្រូវបានធ្វើឡើង ក្នុងឱកាសលោកស្រី និងក្រុមការងារអញ្ជើញទស្សនាផ្ទាល់ ក្រុមហ៊ុន 7NG Skyland Group វិហារសួគ៌ ខេត្តកណ្ដាល ដើម្បីជួបជុំបាយសាមគ្គី ក្រោយបោះឆ្នោត​ដែលគណបក្សប្រជាជន​ទទួលបានជ័យជម្នះ យ៉ាងភ្លូកទឹក ភ្លូកដី ក្នុងលទ្ធផល​៨២ភាគ​រយ។

ជាមួយគ្នានេះ លោកស្រី ហ៊ុន ស៊ីណាត បាន​​ថ្លែងអំណរគុណដល់​ឧកញ្ញ៉ា ស្រី ចាន់ថន ដែលបានទទួលរាក់ទាក់ និងសូមសសើរពីការខិតខំប្រឹងប្រែង ចូលរួមអភិវឌ្ឍរីកចម្រើន​យ៉ាងលឿន ឆាប់រហ័​ស តំបន់វិហ៊ារ​សួគ៌ កែប្រែពីតំបន់សង្រ្គាមឲ្យក្លាយជាតំបន់អភិវឌ្ឍដ៏អស្ចារ្យ មានបុរី រោងចក្រធំៗ​ជាង២០ ផ្សារទឹក ផ្សារទំនើប ទីលានស្តាត មន្ទីរពេទ្យ សម្ដេចតេជោ ហ៊ុន សែន សួនច្បារដ៏ធំ មានផ្កាគ្រប់ប្រភេទ រាប់រយមុខ សួនសត្វ ទទួលបានការគាំទ្រ​លទ្ធផលជាវិជ្ជមានយ៉ាងច្រើន៕



























Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម