មតិរាស្ត្រ៖ ទណ្ឌិត សម រង្សុី គឺជាអ្នកនយោបាយបំផ្លាញផលប្រយោជន៍របស់ខ្មែរគ្រប់ទម្រង់ គ្រប់វិស័យ..!

(ភ្នំពេញ)៖ នៅបណ្ដាប្រទេសនានាលើពិភពលោក គេកម្រឃើញអ្នកនយោបាយណាធ្វើនយោបាយ ដើម្បីបំផ្លាញផលប្រយោជន៍ជាតិ បំផ្លាញសាសន៍ខ្លួនឯង សូម្បីតែមិត្តភក្ដិរួមក្រុម រួមបក្សជាមួយគ្នាក៏ តាមបំផ្លាញគ្មានសល់ដូចទណ្ឌិតសម រង្សុី អ្នកនយោបាយនៅស្រុកខ្មែរនោះឡើយ។

អ្នកនយោបាយនៅប្រទេសគេ គេឈ្លោះ គេវាយប្រហារ គេបំផ្លាញគ្នាតែពេលជិតបោះឆ្នោតមក ដល់តែប៉ុណ្ណោះ ហើយសកម្មភាពបំផ្លាញគ្នានេះ គេធ្វើឡើងតែរវាងគូបក្ខដិបក្ខដែលត្រូវប្រគួតប្រជែង ដណ្ដើមប្រជាប្រិយភាព ដណ្ដើមសន្លឹកឆ្នោតគ្នាទៅវិញទៅមកថែមទៀតដោយគេមិនប្រើគោលនយោបាយ វាយប្រហារគ្នាធ្វើអោយប៉ះពាល់ទៅដល់ផលប្រយោជន៍ជាតិសាសន៍របស់គេនោះទេ។ ក្នុងនោះ សូម្បីតែលោក ថាក់ សុីន អតីតនាយករដ្ឋមន្ត្រីថៃដែលត្រូវបានពួកយោធាធ្វើរដ្ឋប្រហារទំលាក់ ខណៈដែលមេរដ្ឋ ប្រហារប្រកាសពីការបរិច្ឆេទធ្វើការបោះឆ្នោតជាតិឡើងវិញ ហើយទោះបីបច្ចុប្បន្នលោកកំពុងនិរទេសខ្លួន នៅក្រៅប្រទេសមិនអាចចូលមកក្នុងប្រទេសវិញដើម្បីចូលរួមបោះឆ្នោតបានក៏ដោយ ក៏លោកនៅតែអំពាវ នាវអោយពលរដ្ឋថៃត្រូវនាំគ្នាទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាទៀតផង តែផ្ទុយពីលោកថាក់សុីន ដែល ជាជាតិសាសន៍មានភូមិផងរបងជាប់គ្នាជាមួយប្រទេសកម្ពុជា ទណ្ឌិតសម រង្សុី ដែលបច្ចុប្បន្នកំពុងនិរទេស ខ្លួនឯងនៅក្រៅប្រទេសដូចគ្នា ដើម្បីមហិច្ឆតានយោបាយបំផ្លាញផលប្រយោជន៍ជាតិសាសន៍ខ្លួនឯង ទណ្ឌិត រូបនេះ បានប្រើយុទ្ធសាស្ត្រទុច្ចរិតធ្វើការអំពាវនាវកុំអោយពលរដ្ឋខ្មែរទៅបោះឆ្នោត ប្រើវោហាសាស្ត្រពិសពុល អំពាវនាវកុំអោយបរទេសផ្ដល់ជំនួយ អំពាវនាវអោយបរទេសផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ច។ល។ ខណៈសំដីបែប នេះ គេមិនដែលឮចេញពីមាត់លោកថាក់សុីន ឬចេញពីមាត់អ្នកនយោបាយនៃបណ្ដាលប្រទេសផ្សេងៗទៀត ក៏ដោយ។

ម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងពីបំណងចង់ស្នើទៅព្រះមហាក្សត្រអោយលើកលែងទោស ដល់ទណ្ឌិតចំនួន១២នាក់នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខដែលអ្នកទោសទាំង១២នាក់នោះត្រូវបានគេស្គាល់ ថាគឺជាសហការី និងអ្នកមានសមាណចិត្តស្មោះស័្មគ្រជាមួយរូបលោកថែមទៀតនោះ ហើយសម្ដេចថែមទាំងព្រមាន ទុកជាមុនថា ការស្នើលើកលែងទោសនេះ កុំនិយាយថាដោយសារមានគំនាបពីខាងក្រៅអោយសោះ បើហ៊ានតែនិយាយ បែបនេះ សម្ដេចមិនស្នើអោយលើកលែងទោសជាដាច់ខាត ព្រោះការស្នើលើកលែងទោសគឺធ្វើឡើងក្នុងនាមមនុស្សធម៌រវាងខ្មែរ និងខ្មែរសុទ្ធសាធ។ ក្រោយការថ្លែងរបស់សម្ដេចតេជោ បែរជាទណ្ឌិតសម រង្សុី ចេញមកដៀមដាមឌឺដង ថាការដោះលែង និងគម្រោងដោះលែងអ្នកទោសរបស់សម្ដេចតេជោហ៊ុន សែន នេះ ធ្វើឡើងដោយសារតែមាន ការគាបសង្កត់ និងដាក់ទណ្ឌកម្មពីអន្តរជាតិតែប៉ុណ្ណោះ។

តើចំណុចណាទៅដែលបង្ហាញថាលោក សម រង្សុី ធ្វើនយោបាយដើម្បីប្រជាជន និងផលប្រយោជន៍ជាតិខ្មែរនោះ សូម្បីតែសុខទុក្ខរបស់បក្ខពួកអ្នកដើរតាម និងអ្នកមានសមាណចិត្តស្លាប់រស់ជាមួយដែលបច្ចុប្បន្នកំពុងដេកនៅក្នុងគុក ហើយទន្ទឹងរង់ចាំថ្ងៃចេញពីគុកដើម្បីបានជួបជុំប្រពន្ធកូន និងក្រុមគ្រួសារនៅក្នុងរដូវភ្ជុំបិណ្ឌដែលនឹងឈានមកដល់ នាពេលខាងមុខ ក៏ទណ្ឌិតសម រង្សុី មិនយកចិត្តទុកដាក់ជ្រោមជ្រែងជួយអោយបានចេញមានសេរីភាពផងនោះគឺ មានតែធ្វើសកម្មភាព និងប្រើវោហាស័ព្ឌអោយបន្តជាប់គុកថែម។

និយាយរួម ជំហរនយោបាយរបស់ទណ្ឌិត សម រង្សុី នាពេលបច្ចុប្បន្ននេះ មិនខុសពីការប្រកាន់យកនយោបាយ បំផ្លាញជាតិសាសន៍ និងបំផ្លាញពលរដ្ឋខ្មែរគ្រប់ទម្រង់ បំផ្លាញគ្រប់វិស័យនោះទេ ព្រោះសូម្បីតែកូនចៅដែលស៊ូស្លាប់រស់ ជាមួយគ្នា ក៏ទណ្ឌិតរូបនេះ មិនលើកលែង មិនអត់អោនអោយដែរ ធ្វើមិចអោយតែបានបំពេញមហិច្ឆតាប្រឆាំងមិនរើស មុខរបស់ខ្លួន៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម