តៃវ៉ាន់៖ មនុស្ស០៦នាក់ស្លាប់ និងជិត១០០នាក់របួស ខណៈរាប់ពាន់នាក់ជម្លៀសខ្លួន ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់


(តៃប៉ិ)៖ មនុស្សយ៉ាងតិច០៦នាក់បានបាត់បង់ជីវិត និង​​​រាប់ពាន់នាក់ត្រូវជម្លៀសខ្លួនចេញពីលំនៅឋាន ដោយសារគ្រោះទឹកជំនន់​ដែល​បង្កឡើងដោយការធ្លាក់ភ្លៀង​ខ្លាំងជាប់គ្នាជាច្រើនថ្ងៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨។

ព្យុះត្រូពិច​មួយ​បានបង្កជាភ្លៀងធ្លាក់យ៉ាងជោគជាំ នៅលើតំបន់ភាគខាងត្បូង​និងកណ្តាលកោះតៃវ៉ាន់ ចាប់តាំងតាំងតែពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះមក ហើយគិតមកត្រឹមរសៀលថ្ងៃសៅរ៍នេះ មនុស្សសរុបចំនួន០៦នាក់ហើយបានស្លាប់ និង​ជិត១០០នាក់​​ បានទទួល​រង​របួស​ ស្របពេលដែល​មនុស្សជាង៦,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋាន ទៅកាន់កន្លែងសុវត្ថិភាព។

គួរជម្រាបថា ទោះបីជាខណៈពេលនេះ ព្យុះខាងលើបានបោកបក់ហួសតៃវ៉ាន់ ឆ្ពោះទៅភាគពាយ័ព្យក៏ដោយ ​កម្រិតទឹកជន់នៅមិនទាន់​ស្រកចុះទៅវិញនោះឡើយ ក្នុងតំបន់ជាច្រើន៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម