អារ៉ាប៊ីសាអូឌីត «ទុកពេល​២៤ម៉ោង​ឲ្យទូតកាណាដា​ដើម្បី​វេចបង្វិច» រួចចាកចេញពីប្រទេសអារ៉ាប់មួយនេះ!

​(រីយ៉ាដ)៖ ក្រសួង​ការបរទេសអារ៉ាប៊ីសាអូឌីត បានកោះហៅ​អគ្គរដ្ឋទូត​របស់ខ្លួនប្រចាំ​ប្រទេស​កាណាដា ត្រឡប់មក​ស្រុកវិញ និង ទុកពេល ២៤ម៉ោង​ឱ្យអគ្គរដ្ឋទូតកាណាដា វិចបង្វិចចាកចេញ​ពីប្រទេស​អារ៉ាប៊ីសាអូឌីត។ ទីក្រុងរីយ៉ាដ​ក៏បានផ្អាក​រាល់ការ​ធ្វើ​ពាណិជ្ជកម្ម និងកិច្ចព្រមព្រៀង​វិនិយោគថ្មីជាមួយ​កាណាដា​ផងដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today​ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។

ការសម្រេចចិត្ត​បណ្ដេញអគ្គរដ្ឋទូត​កាណាដា ត្រូវបានរាយការណ៍​ដោយទីភ្នាក់ងារ​សារព័ត៌មានរដ្ឋ​អារ៉ាប៊ីសាអូឌីត កាលពី​ថ្ងៃអាទិត្យ ហើយវាធ្វើឡើង​ជាការឆ្លើយតបទៅនឹង​ សេចក្ដីថ្លែងការណ៍​របស់រដ្ឋាភិបាល​កាណាដា ដែលបាន​សម្ដែងក្ដីព្រួយបារម្ភ​ទាក់ទិននឹង ការចាប់ខ្លួន​សកម្មជនការពារ​សិទ្ធិមនុស្ស​ នៅក្នុងប្រទេស​អារ៉ាប៊ីសាអូឌីត។ តែយ៉ាងណាក៏ដោយ ក្រសួងការបរទេសអារ៉ាសាអូឌីត បានច្រានចោល​ការព្រួយបារម្ភ​នេះ និងចាត់ទុកថា​វាគឺជាការចោទប្រកាន់​គ្មានមូលដ្ឋាន ព្រមទាំងជ្រៀតជ្រែក​កិច្ចការផ្ទៃ​ក្នុងរបស់ អារ៉ាប៊ីសាអូឌីត​ពីសំណាក់រដ្ឋាភិបាល​កាណាដា។

គួរបញ្ជាក់ថា ភាពតានតឹងរវាងកាណាដា និង​អារ៉ាប៊ីសាអូឌីត កើតមានឡើង​បន្ទាប់ពីកាណាដា​ទាមទារឱ្យមានការដោះ​លែងស្ត្រីម្នាក់​ឈ្មោះ សាម៉ា បាដាវី (Samar Badawi) ដែលជាសកម្មជនការពារសិទ្ធិស្ត្រី ដែលត្រូវបាន​អាជ្ញាធរទីក្រុងរីយ៉ាដ​ ចាប់ខ្លួនកាលពី​សប្ដាហ៍មុនជា​បន្ទាន់៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម