នាយករដ្ឋមន្ត្រីកម្ពុជា៖ ឆ្នាំ២០១៩ ប្រាក់ឈ្នួលកម្មករ-កម្មការិនី នឹងមិនបើកប្រចាំខែទៀតទេ ប៉ុន្តែបើកពីរសប្តាហ៍ម្តង

(ភ្នំពេញ)៖ ថ្លែងពីលើវេទិកាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ បានអះអាងថា ការបើកប្រាក់ឈ្នួលសម្រាប់កម្មករ-កម្មការិនី ចាប់ពីឆ្នាំ២០១៩ ខាងមុខនេះ នឹងមិនបើកប្រចាំខែទៀតទេ គឺនឹងបើកពីរសប្តាហ៍ម្តង។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន​សែន បានធ្វើឡើងនៅថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចតេជោបានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី សរុប ១៤,៧៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះ៖ «ហើយនៅពេលខាងមុខនេះ គឺសុំម្ចាស់រោងចក្រទាំងអស់ត្រៀមខ្លួនទុកឱ្យហើយ បណ្តាលក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងអស់ត្រៀមទុកឱ្យហើយនៅឆ្នាំ២០១៩ យើងមិនបើកបៀរ៍វត្សប្រចាំខែទេ យើងបើកបៀរ៍វត្សប្រចាំសប្តាហ៍ម្តង បានសេចក្តីថាពីរអាទិត្យបើកម្តង»។

ទទ្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ត អំពាវនាវដល់ថៅកែរោងចក្រ ឱ្យកែលំអហេដ្ឋារចនាសម្ព័ន្ធ នៅតាមរោងចក្រ ឱ្យកាន់តែល្អប្រសើរ ដូចជាការរៀបចំឱ្យមានការបរិភោគអាហារ និងកន្លែងផ្តល់សេវាសុខភាពជាដើម សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវថា មិនត្រូវឱ្យមានបងតូចបងធំ និងជើងកាងនៅតាមរោងចក្រ សហគ្រាសទៀតនោះឡើយ។

ជាមួយគ្នានេះដែរប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្ថែមទៀថា អ្វីដែលថ្នាក់ដឹកនាំប្រទេសចង់បាន គឺចង់ឃើញមានទំនាក់ទំនងល្អ នៅក្នុងរោងចក្រ សហគ្រាស ទាំងអស់ឱ្យក្លាយជាសហគមន៍មួយសុខសាន្ត ត្រូវធ្វើយ៉ាងរក្សាទំនាក់ទំនងដ៏ល្អរវាងម្ចាស់រោងចក្រ សហគ្រាស និងបណ្តាលអ្នកគ្រប់គ្រង គ្រប់លំដាប់ថ្នាក់ ជាមួយកម្មករ-កម្មការិនី ឱ្យបានល្អបំផុតត្រូវមានសាមគ្គីភាពដូចជាបងប្អូន ជាពិសេសមិនត្រូវយកអ្នកណាធ្វើជាសត្រូវនោះទេ មិនតែប៉ុណ្ណោះថៅកែទាំងអស់គួរគម្បីយកចិត្តទុក្ខដាក់ពីបញ្ហាសុខទុក្ខរបស់កម្មករ-កម្មការិនី ដើម្បីដំណើរការនៅក្នុងរោងចក្រ សហគ្រាសទាំងអស់ប្រព្រឹត្តិទៅដោយរលូនផងដែរ។

សម្តេចតេជោ បានបញ្ជាក់ថា សម្រាប់នៅរដូវបុណ្យភ្ជុំ និងចូលឆ្នាំពង្រាយរថយន្តក្រុងសាធារណៈតាមផ្លូវជាតិ ដើម្បីទប់ស្កាត់ការដំឡើងថ្លៃ រថយន្តរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ៕

















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម