សហរដ្ឋអាមេរិក៖ ផ្ទុះការបាញ់​ប្រហារ១០ករណីយ៉ាង​កក្រើក​នៅរដ្ឋ Chicago «ផ្តាច់ជីវិត​មនុស្ស​០៥នាក់ និងរបួស​៤៤នាក់»

(​ឈីកាហ្គូ)៖ ប៉ូលិស​ក្នុងទីក្រុងឈីកាហ្គោ Chicago បានឱ្យដឹងថា មនុស្ស​យ៉ាង​ហោច​ណាស់ ០៥នាក់បានស្លាប់ និង៤៤នាក់រងរបួស​នៅក្នុងការបាញ់​ប្រហារ​ ជាច្រើនករណី​ដាច់ដោយឡែក​ពីគ្នា​នៅថ្ងៃអាទិត្យ ទី០៥ ខែសីហា (ពេលវេលា​នៅអាមេរិក)។ នេះបើ​តាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន CNN​ នៅរសៀលថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។

យោងតាម​ប្រធានមន្ត្រីប៉ូលិស​ទីក្រុង Chicago លោក ហ្វ្រេដ វ៉ល្លឺ (Fred Waller) ក្នុងរយៈពេល០៣ម៉ោងដំបូង​រាប់ចាប់ពីម៉ោង ១៖៣០នាទី រំលងអធ្រាតថ្ងៃអាទិត្យ (ម៉ោងនៅ​សហរដ្ឋអាមេរិក)​ មនុស្ស ៣០នាក់​បានរងរបួស​ដោយសារការបាញ់​ប្រហារ ១០ករណី​ដាច់ ដោយឡែក​ពីគ្នា។ លោក Waller បានបន្ថែមទៀតថា នៅក្នុងការ​បាញ់ប្រហារលើក​ចុងក្រោយមួយ ខ្មាន់កាំភ្លើង​បានបាញ់រះលើ ហ្វូងមនុស្ស​ចូលរួមក្នុងពិធីជប់​លៀងមួយ ហើយបានបណ្ដាលឱ្យ​មនុស្សជាច្រើននាក់ របួសក្នុងនោះ​រួមមានទាំងមនុស្សវ័យ​ចំណាស់ ៦២ឆ្នាំ និងក្មេង​អាយុ ១១ឆ្នាំផងដែរ។

គួរបញ្ជាក់ថា មុនករណីបាញ់​ប្រហារនោះ​ការបាញ់​ប្រហារ ០៦ករណី​បានកើតឡើងផ្សេងទៀត​កាលពីថ្ងៃសុក្រ និងការ​បាញ់ប្រហារ ១៥ករណីកើតឡើងកាល​ពីថ្ងៃសៅរ៍ តែមិនបាន​បណ្ដាលឱ្យមាន​អ្នកស្លាប់​នោះទេ៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម