ថ្ងៃស្អែកម៉ោង៧៖៣០នាទីយប់ គ.ជ.ប ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតតាមទូរទស្សន៍ TVK មានទាំងឈ្មោះបេក្ខជនជាប់ឆ្នោត និងអាសនៈដែលបក្សនយោបាយទទួលបាន, ទូរទស្សន៍ Fresh News នឹងផ្សាយបន្តផ្ទាល់


(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត​ នីតិកាលទី០៦ នឹងត្រូវប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈទូរទស្សន៍ជាតិកម្ពុជា (TVK) នៅវេលាម៉ោង៧៖៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្អែកនេះហើយ។ ទូរទស្សន៍ Fresh News នឹងធ្វើការផ្សាយបន្តផ្ទាល់អំពីលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះផងដែរ។

សេចក្តីជូនដំណឹងរបស់ គជប បានឲ្យដឹងថា លទ្ធផលផ្លូវការដែលប្រកាសនៅយប់ថ្ងៃស្អែកនេះ នឹងបង្ហាញទាំងអស់នូវ សំឡេងសន្លឹកឆ្នោត ឈ្មោះបេក្ខជនជាប់ឆ្នោត រួមទាំងចំនួនអាសនៈរដ្ឋសភា ដែលគណបក្សនយោបាយទទួលបាន។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានចេញសេចក្តីប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្នមួយដែរ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ ដោយបង្ហាញថា អត្រាប្រជាពលរដ្ឋដែលបានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ បានកើនដល់៨៣.០២%៕

តួលេខចុងក្រោយ ដែលបង្ហាញក្នុងលទ្ធផលបណ្តោះអាសន្ន បានឱ្យដឹងថា ចំនួនអ្នកចូលរួមបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួនរហូតដល់ ៦,៩៥៦,៩០០នាក់ ដែលស្មើនឹង ៨៣.០២ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីទាំងអស់ ក្នុងនោះគណបក្សប្រជាជនកម្ពុជា មានសំឡេងនាំមុខលើសលប់ នៅគ្រប់បណ្តាមណ្ឌលរាជធានី-ខេត្ត។

ចំណែកគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រ ៣៧៤,៥១០សំឡេង, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ទទួលបានសំឡេង ៣០៩,៣៦៤សំឡេង។ តពីក្រោយនេះ គឺគណបក្សឆន្ទៈខ្មែររបស់កូនប្រុសលោកគង់ គាំ ដែលមានចំនួន ២១២,៨៦៩សំឡេង។ ដោយឡែក គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ ទទួលបាន ៣៩,៣៣៣៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម