អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ផ្ញើសារជូនពរសម្តេចតេជោ ហ៊ុន សែន ក្រោយឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មី

(ភ្នំពេញ)៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានផ្ញើសារលិខិតមួយជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបន្តទទួលបានជោគជ័យ ឈ្នះការបោះឆ្នោតដឹកនាំរាជរដ្ឋាភិបាល ក្នុងអាណត្តិទី០៦នេះ។

ក្នុងសារលិខិតរបស់ លោកស្រី Angela Merkel ដែលធ្វើឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ដែល Fresh News ទទួលបានពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅមុននេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖​ «ខ្ញុំសូមជូនពរសម្តេចទទួលបានជោគជ័យគ្រប់ប្រការក្នុងអាណត្តិថ្មីរបស់សម្តេច»។

លោកស្រីបានបន្តថា «ប្រទេសនិងប្រជាជនយើងទាំងពីរមានទំនាក់ទំនងល្អ។ មិត្តភាពរវាងប្រទេសទាំងពីរត្រូវបានឆ្លុះបញ្ចាំងជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការក្នុងគោលនយោបាយអភិវឌ្ឍន៍អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ កិច្ចសហប្រតិបត្តិការនេះបានឈរលើមូលដ្ឋានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលចែងពីការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំងការបោះឆ្នោតដោយ សេរីនិងយុត្តិធម៌»។

លោកស្រីអធិការបតី Angela Merkel បានលើកឡើងទៀតថា «ចំពោះកិច្ចការពង្រឹងប្រជាធិបតេយ្យនិងការចូលរួមតាមរយៈកិច្ចសន្ទនានយោបាយដោយបើកចំហរ នៅកម្ពុជា សម្តេចអាចពឹងផ្អែកលើអាល្លឺម៉ង់បាន។ ខ្ញុំសូមជូនពរសម្តេចទទួលបានសំណាងល្អ និងសព្វសារធុកាពរក្នុងការបំពេញកិច្ចការសំខាន់ៗ»៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម